Connect with us

វប្បធម៌ ជំនឿ

ទម្លាយអត្តចរិតធាតុទាំង ៥ របស់មនុស្សកើតឆ្នាំ «មមែ»

បានផុស

នៅ

ឆ្នាំមមែជា​មនុស្ស​មានអត្តចរិតស្រគត់ស្រគំ មិនសូវនិយាយស្ដីច្រើនទេ តែគ្រប់ពេលដែលគេនិយាយ មានមន្តស្នេហ៍ ទាក់ទាញ​គេ​ឯងឲ្យស្រឡាញ់​ចូលចិត្ត មមែក៏ចូលចិត្តជួយយកអាសារអ្នកដទៃ តែ​ច្រើន​តែ​នាំ​ទុក្ខ​ស្មុគស្មាញ​ឲ្យ​ខ្លួនឯងជាធំ។​

ទោះយ៉ាងណា បើយោងទៅតាមធាតុទាំង៥ នៃហោរាសាស្ត្រ​ឆ្នាំមមែគឺពួកគេមានអត្តចរិតខុសៗគ្នា ខណៈអ្នកខ្លះ​មានមហិច្ឆតា និង​ចិត្តល្អ ខ្លះស្ងប់ស្ងាត់តែរឹងរូស រីឯខ្លះទៀមានជីវិតលំបាកតាំងពីតូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ពពែមាស ចំពោះ​អ្នក​ដែល​កើតក្នុងឆ្នាំ ១៩៣១, ១៩៩១

មនុស្ស​ដែល​មាន​ធាតុ​មាស ច្រើនតែមាន​មហិច្ឆតាតែ​ចិត្តល្អ និងមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការងារ​។ ពួកគេ​ចូលចិត្ត​ធ្វើរឿងបន្តិចម្តងៗ ហើយ​អាចបង្កើតអាជីព​ផ្ទាល់ខ្លួន ដោយផ្តោតលើ​គោលការណ៍ និង​ជំនឿ។ ពេលខ្លះ ពួកគេ​រឹងរូស​ខ្លាំង​ណាស់ ដែល​វា​ពិបាក​​ក្នុងការសម្របខ្លួនទៅ​នឹង​កាលៈទេសៈ។ ដូច្នេះមមែធាតុមាស ​​គួរ​រៀន​ជំនាញ​ការងារ​ដើម្បី​ជោគជ័យ។ ចំពោះទំនោរទៅរកសំណាងវិញ តាមពិតពួកគេមានសំណាងស្រាប់ហើយ ហើយតែងរកប្រាក់បានច្រើនជារៀងរាល់ឆ្នាំ។ ប៉ុន្តែក្នុងកម្រិតខ្លះ ក្រុមនេះក៏ទទួលរងការខាតបង់ហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលមិននឹកស្មានដល់ផងដែរ។ ធាតុមាសត្រូវទិញអចលនវត្ថុ និងវត្ថុមានតម្លៃខ្ពស់នៅពេលរកលុយ ដើម្បីសន្សំសម្រាប់ថ្ងៃណាមួយដែលយើងជួបការលំបាកអាចយកវត្ថុនោះមកដោះទាល់បាន។

២ ពពែ​ឈើ ចំពោះ​អ្នក​ដែល​កើតក្នុងឆ្នាំ១៩៥៥, ២០១៥

មនុស្ស​ដែល​ធាតុឈើ មាន​ភាព​រួសរាយ​រាក់ទាក់ ស្លូតបូត មាន​ចិត្ត​មេត្តា ហើយតែង​ត្រៀមខ្លួន​ជួយ​អ្នកដទៃ​ជានិច្ច។ ពួកគេចុះសម្រុងជាមួយមិត្តភ័ក្តិ និងសហការីក្នុងជីវិត។ ពួកគេត្រូវធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ព្រោះតែមិនអាចទទួលបាន​ជំនួយពីសមាជិកគ្រួសាររបស់ខ្លួន។ សត្វពពែឈើ តែងតែរស់នៅតែម្នាក់ឯង ឬមានអារម្មណ៍ឯកោក្នុងជីវិតរៀបការ ទោះយ៉ាងណា ពួកគេមានចំណងអាពាហ៍ពិពាហ៍ជាប់លាប់ ហើយវាជាការលំបាកខ្លាំងណាស់ សម្រាប់មនុស្សទីបីក្នុងការចូលមករវាងពួកគេ។ជាសំណាងល្អ មមែឈើនឹងជួបជីវិតគ្រួសារដ៏រីករាយ ព្រោះតែស្វាមីឬភរិយាដ៏ល្អនាថ្ងៃអនាគត

៣ ពពែទឹក ចំពោះ​អ្នក​ដែល​កើតក្នុងឆ្នាំ១៩៤៣, ២០០៣

មមែធាតុទឹក ជាមនុស្សរួសរាយរាក់ទាក់ និងពោរពេញដោយស្មារតីទទួលខុសត្រូវខ្ពស់​ ហើយក៏មិនទម្លាប់​ចូល​ចិត្ត​នឹង​ការ​កំណត់​ណាមួយដែរ។​ ពួកគេអាចលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន សម្រាប់អ្នកដទៃ ដែលនេះធ្វើឲ្យមមែទឹកមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមមិត្តភក្តិ។ តែយ៉ាងណា វាជារឿងចៀសមិនរួចដែលត្រូវរងការខាតបង់ ពីព្រោះមមែច្រើនតែសាទរខ្លាំង នៅពេលជួយមិត្ត។ បើ​និយាយ​ពី​អាជីព​របស់ពពែកទឹកវិញ គឺ​ស័ក្ដិសម​នឹង​ការ​ធ្វើ​ការ​ក្នុង​វិស័យ​បច្ចេក​វិទ្យា និង​វិស័យ​សិក្សា។ ពួកគេរស់នៅក្នុងជីវិតដ៏លំបាកនៅវ័យក្មេង ជីវិតថេរនៅវ័យកណ្តាល និងជីវិតដ៏សុខស្រួលក្នុងវ័យចាស់វិញ។ ពេល​មាន​ស្នេហា គេ​នឹង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្នេហា​ពិត ហើយ​បញ្ចប់​ការ​រស់នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល ។ ចំណែក​ឯ​សំណាង​វិញ គេ​ឆ្លង​កាត់​ឡើង​ចុះ ដូច្នេះត្រូវចេះគ្រប់គ្រងលុយដោយឆ្លាតវៃ បើមិនដូច្នេះទេ មមែនឹងទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង នៅពេលធ្វើការបណ្តាក់ទុនយ៉ាងច្រើន ។

៤ ពពែភ្លើង ចំពោះ​អ្នក​ដែល​កើតក្នុងឆ្នាំ១៩០៧, ១៩៦៧

មនុស្សដែលមានធាតុភ្លើង មានភាពរួសរាយរាក់ទាក់ ស្មោះត្រង់ តែងតែធ្វើឲ្យអ្វីៗទាំងអស់មានរបៀបរៀបរយ ហើយកម្រត្រូវបានអ្នកដទៃមិនចូលចិត្តណាស់។ ប៉ុន្តែ ពួកគេតែងតែមានបញ្ហាដោយរឿងតូចតាចក្នុងជីវិត ហើយជាលទ្ធផល ត្រូវការដៃគូឯករាជ្យដើម្បីថែរក្សាពួកគេ។ មមែភ្លើងតែងតែត្រៀមខ្លួនជាស្រេច ដើម្បីជួយមិត្តដោយមិនគិតពីផលប្រយោជន៍ឬការបាត់បង់ផ្ទាល់ខ្លួន។ ពួកគេក៏មានមនោសញ្ចេតនាខ្លាំងពេក ក្នុងការចូលទៅក្នុងភាពជាដៃគូអាជីវកម្មជាមួយអ្នកដទៃដែរ។ ពពែភ្លើង មានភាពលំបាកវេទនាតាំងពីក្មេង ប៉ុន្តែរស់នៅប្រកបដោយស្ថិរភាព និងសុខស្រួលនៅវ័យកណ្តាល ដោយសារការខិតខំប្រឹងប្រែងរបស់ពួកគេ។ ចំពោះ​ការ​រៀប​ការ ពេលនេះ​គឺ​មិន​ស័ក្ដិសម​នឹង​រៀប​ការ​ឡើយ។

៥ ពពែផែនដី ចំពោះ​អ្នក​ដែល​កើតក្នុងឆ្នាំ១៩១៩, ១៩៧៩

មនុស្ស​ធាតុ​ដី ជា​មនុស្ស​សុចរិត ទៀងត្រង់ មិន​ធ្វើ​បាប​មិត្ត​ឡើយ។ ពួកគេ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​មិត្តភ័ក្ដិ​ដោយសារ​តែ​សេចក្ដី​សប្បុរស និង​សេចក្ដី​សុចរិត​ពី​កំណើត។ ពួកគេអាចយកឈ្នះលើការលំបាក​គ្រប់ប្រភេទក្នុងអាជីព ដោយសារ​តែ​ជំនួយ និងការគាំទ្រ​ដែល​មិន​នឹក​ស្មាន​ដល់​ពី​មនុស្ស​ជុំវិញ។ នៅពេលនិយាយអំពីការបង្កើត​ទ្រព្យសម្បត្តិ​ ក្រុមនេះ​មានហេតុផលខ្លាំងណាស់នៅពេលធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។ មមែដីច្រើនតែមិនសូវជាប្រុងប្រយ័ត្ន នៅពេលវិនិយោគលើគម្រោងមួយចំនួន ហើយអាចទទួលបានលទ្ធផលផ្ទុយគ្នា។ បើ​និយាយ​ពី​ការ​រំពឹង​ទុក​ក្នុង​ទីផ្សារ​ហ៊ុន​វិញ គេ​តែង​តែ​មាន​សំណាង​ដំបូង ​បន្ទាប់​មក​មាន​សំណាង​អាក្រក់វិញ៕

គ្រូ​ ណុប

ចុចអាន៖ទម្លាយបុគ្គលិកលក្ខណៈមនុស្សកើតឆ្នាំ ថោះ ក្នុងធាតុទាំង ៥

ចុចអាន៖ទម្លាយអត្តចរិតធាតុទាំង ៥ របស់មនុស្សកើតឆ្នាំ «ច»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

ផ្ទះសម្បែង​ពលរដ្ឋ​​បី​ខ្នង​ត្រូវ​បង្ខំចិត្ត​រុះ​រើ ខណៈ​ច្រាំងទន្លេ​បាន​បាក់​ស្រុង​ជា​បន្តបន្ទាប់​

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក នេត្រ ភក្ត្រា៖ ការផ្ដល់សេវាសារធាណៈដោយគុណភាព ឆាប់រហ័ស ជាកិច្ចការចម្បងរបស់ក្រសួងព័ត៌មាន

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុម​ឧក្រិដ្ឋជន​ដឹក​គ្រឿងញៀន​ឆ្លងដែន​ជាង​២០០​គីឡូ ត្រូវ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេច ហ៊ុន សែន អះអាងច្បាស់ៗថា គ្មានទេកិច្ចព្រមព្រៀងកាត់ដីឱ្យទៅវៀតណាម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កូរ៉េខាងត្បូង​ចាប់​ខ្លួន​ម្ចាស់​ក្រុមហ៊ុនបច្ចេកវិទ្យា​ខ្នាតយក្ស Kakao ជុំវិញ​ការ​បន្លំតម្លៃភាគហ៊ុន

Sokha Hotels

ព័ត៌មានពេញនិយម