វប្បធម៌ ជំនឿ
ចូលដល់២០២៥ភ្លាម ឆ្នាំទាំង៤ត្រូវប្រយ័ត្នរឿងសុខភាព និងការបណ្ដាក់ទុនគ្មានប្រភពច្បាស់ការ
ឆ្នាំ ២០២៥ គឺជាឆ្នាំដែលពោរពេញដោយការផ្លាស់ប្តូរដ៏អស្ចារ្យ មិនថាជាហិរញ្ញវត្ថុ សេដ្ឋកិច្ច ឬការងារទេ និងបញ្ហាប្រឈមណាមួយឡើយ។ ដូច្នេះចំពោះអ្នកកើតក្នុងឆ្នាំទាំង៤ ដែលមានកុរ,ម្សាញ់, ខាល និងវក អ្នកត្រូវចេះត្រៀមខ្លួនដើម្បីដោះស្រាយស្ថានការណ៍នៅឆ្នាំក្រោយ។ ជាពិសេស ទាក់ទងនឹងហិរញ្ញវត្ថុ ការងារ និងសុខភាព រួមទាំងការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយ និងការវិនិយោគមិនច្បាស់លាស់ណាមួយ។
ទី១ ឆ្នាំកុរ
សម្រាប់អ្នកកើតឆ្នាំកុរ ត្រូវមានការប្រយ័ត្នប្រយែងបន្ថែមទៀតក្នុងឆ្នាំ២០២៥ ជាពិសេសការបណ្តាក់ទុន និងរកស៊ី ។ ប្រសិនបើអ្នកមិនប្រាកដ ឬដឹងមិនប្រាកដ អ្នកមិនគួរវិនិយោគជាមួយនរណាម្នាក់ឡើយ។ លើសពីនេះ អ្នកត្រូវតែពិនិត្យឯកសារដោយប្រុងប្រយ័ត្ន។ មុននឹងធ្វើអ្វីថ្មីសម្រាប់សុខភាពរបស់អ្នកក្នុងឆ្នាំនេះ អ្នកក៏គួរប្រុងប្រយ័ត្នចំពោះជំងឺខ្លាញ់រុំថ្លើម និងសម្ពាធឈាមខ្ពស់ រួមទាំងការឈឺជង្គង់ ការដើរនិងឈរក្នុងរយៈពេលយូរពេក ដែលអាចបង្កឲ្យមានការឈឺចាប់។
ទី២ ឆ្នាំម្សាញ់
អ្នកកើតឆ្នាំម្សាញ់ គួរប្រយ័ត្នក្នុងការរកស៊ី និងនិយាយស្តីឲ្យល្អ។ ឆ្នាំនេះ អ្នកមិនគួរសន្យាធ្វើអ្វីដែលអ្នកមិនប្រាកដនោះទេ ហើយអ្នកគួរប្រយ័ត្នក្នុងការរកស៊ីដោយមិនដឹងការពិត។ ជាពិសេសអាជីវកម្មដែលត្រូវការការស្រាវជ្រាវលម្អិត។ ចំណែកឯបញ្ហាសុខភាពអ្នកឆ្នាំម្សាញ់ មិនសូវល្អប៉ុន្មានទេ។ ប្រយ័ត្នឈឺក្បាល ឈឺប្រព័ន្ធប្រាសាទ និងឈឺឆ្អឹង។ ការធ្វើសមាធិ អាចមានប្រយោជន៍ក្នុងការសម្រាលអាការបែបនេះ។
ទី៣ ឆ្នាំខាល
សម្រាប់អ្នកកើតឆ្នាំខាល ត្រូវប្រយ័ត្នក្នុងការធ្វើសេចក្តីសម្រេចចិត្តឲ្យបានលឿន។ ឆ្នាំនេះអាចនឹងមានព្រឹត្តិការណ៍លំបាកដែលតម្រូវឲ្យអ្នកក្លាហាន។ ប៉ុន្តែអ្នកមិនគួរធ្វើអ្វីដែលអ្នកមិនមានទំនុកចិត្តឬមិនដឹងពិតប្រាកដដែរ។ កុំវិនិយោគ ឬចំណាយលុយលើរឿងមិនច្បាស់លាស់ ព្រោះវាអាចធ្វើឲ្យខូចខាត។ ឆ្នាំនេះ សុខភាពឆ្នាំខ្លា ត្រូវប្រយ័ត្នបញ្ហាលើសឈាម និងជំងឺសរសៃឈាមបេះដូង ជាពិសេសភាពតានតឹងដែលបណ្តាលមកពីការងារ។
ទី៤ ឆ្នាំវក
អ្នកកើតឆ្នាំវក គួរប្រយ័ត្នចំពោះសុខភាពផ្លូវចិត្ត ទាក់ទិននឹងបញ្ហាតានតឹង និងថប់បារម្ភច្រើន ហើយឆ្នាំនេះនឹងជាឆ្នាំដែលមានភាពតានតឹង និងថប់បារម្ភច្រើនចំពោះអ្នក។ នេះអាចបណ្តាលឲ្យមានការសម្រេចចិត្តមិនត្រឹមត្រូវ។ អ្នកគួរតែរកវិធីដើម្បីសម្រាក និងពិគ្រោះជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត។ ដើម្បីការពារភាពតានតឹងកុំឲ្យកកកុញរហូតក្លាយជាបញ្ហាសុខភាព នៅក្នុងបញ្ហាអាជីវកម្ម ឆ្នាំនេះអ្នកគួរតែប្រយ័ត្នក្នុងការវិនិយោគ កុំលោភលន់ ឬបោកបញ្ឆោតដោយការផ្តល់ជូនដែលមិនប្រាកដប្រជាឲ្យសោះ៕

គ្រូ ណុប
ចុចអាន៖ចូលដើមឆ្នាំ២០២៥ ជោគជតារាសីមនុស្សឆ្នាំទាំង៣ ត្រៀមខ្លួនទទួលឱកាសមាស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


