វប្បធម៌ ជំនឿ
យល់សុបិនឃើញផ្លែក្រូច ល្អណាស់ទាំងស្នេហា ទាំងលុយចំណូល
ឃើញអ្វីៗទាក់ទងនឹងផ្លែក្រូចនៅក្នុងក្តីសុបិនគឺជានិមិត្តរូបនៃ សុខភាព ការបំពេញបំណងប្រាថ្នាបានសម្រេច និងជោគជ័យធំនៃចំណងអាពាហ៍ពិពាហ៍។

ប្រសិនបើអ្នកសុបិនឃើញអ្វីក្តីពាក់ព័ន្ធនឹងក្រូចមានន័យថា ឆាប់ៗខាងមុខ អ្នកនឹងជួបមនុស្សណាម្នាក់ដែលមានឥទ្ធិពលនិងនិស្ស័យល្អមកដើរតួសំខាន់ក្នុងការកំណត់វាសនាថ្មីសម្រាប់អ្នកនិងគេដែលនឹងជោគជ័យទៅជាមួយគ្នា។
បើឃើញខ្លួនឯងរកទិញផ្លែក្រូចនៅលើទីផ្សារ ក្តីសុបិនបង្ហាញឱ្យដឹងមុនថា ខ្លួននឹងបានបំពេញនូវបំណងប្រាថ្នាដែលគួរឱ្យស្រឡាញ់និងប៉ងទុកមកជាយូរណាស់ហើយ។ សុបិនដែលឃើញខ្លួនអ្នកកំពុងទិញក្រូចក៏បានន័យផងដែរថានឹងមានគេជួយដោះស្រាយបញ្ហាគ្រួសារនិងភាពវឹកវរវិជ្ជាជីវៈ។

ប្រសិនបើសុបិនឃើញដើមក្រូចមួយដើមឬច្រើន ឬចម្ការក្រូចទោះមិនឃើញផ្លែ ជាសញ្ញាល្អ ត្រៀមខ្លួនសម្រាប់ដំណឹងរីករាយ។
ប្រសិនបើឃើញដើមក្រូចជាច្រើនដែលមានផ្លែក្រូចភ្លឺទែង ប្រផ្នូលឱ្យដឹងជាមុនថា ទំនាក់ទំនងស្នេហារបស់អ្នកនឹងនាំដល់មានអាពាហ៍ពិពាហ៍ដ៏រឹងមាំ និងរីករាយពេញមួយជីវិត។

បើយល់សប្តិឃើញ ញ៉ាំផ្លែក្រូច បែរជាមានន័យថា អ្នកមិនពេញចិត្តនឹងជីវិតផ្ទាល់ខ្លួនឬដៃគូទេ។ ហើយបើនៅក្នុងក្តីសុបិន ញ៉ាំក្រូចហើយមានអារម្មណ៍ថា មានរសជាតិជូរ វាមានន័យថាអ្នកអាចប្រឈមមុខនឹងបញ្ហា។
ប្រសិនបើស្ត្រីណាម្នាក់ សុបិនឃើញក្រូចធំមួយនៅលើដើមឈើ ប៉ុន្តែនាងមិនអាចឈោងដល់វាឬបេះវាបានសោះ មានន័យថានាងមិនទុកចិត្តបុរសណា ហើយអាចនៅឯកោអស់រយៈពេលជាយូរទៀត។
ប្រសិនបើអ្នកឃើញក្រូចនៅលើតុជាអាហារ សូមត្រៀមខ្លួនសម្រាប់ការភ្ញាក់ផ្អើលដ៏រីករាយមួយ។ ប្រសិនបើស្ត្រីនៅក្នុងក្តីសុបិនឃើញខ្លួនឯងឧបត្ថម្ភផ្គាប់ផ្គុនបុរសជាមួយបង្អែមទឹកក្រូចឬផ្លែក្រូច មានន័យថា នឹងមានការល្បួងរីករាយមួយរយៈខ្លីនៅក្នុងជីវិតគូស្នេហ៍ដែលមិនស្ថិតស្ថេរ។

ប្រសិនបើអ្នកលាបទឹកដែលច្របាច់ចេញពីផ្លែក្រូចនៅក្នុងសុបិន វាមានន័យថាមិនយូរមិនឆាប់ នឹងមានការណាត់ជួបស្នេហា។
ប្រសិនបើអ្នកឃើញដើមក្រូចមួយផ្លែស្កះ ជីវិតអ្នកនឹងលែងបារម្ភអំពីអ្វីទាំងអស់ លើសពីនេះក្តីសុបិន្តនេះនឹងធានាអំពីសុខភាពល្អពេញមួយជីវិត។
ប្រសិនបើទឹកក្រូចមានក្លិនឈ្ងុយឆ្ងាញ់ហើយមានរសជាតិផ្អែមវាមានន័យថាបញ្ហានឹងឆ្លងកាត់អ្នកតែអ្នកឈ្នះបានជានិច្ចថែមទាំងបានឡើងតួនាទីធំ។
ប្រសិនបើស្ត្រីវ័យក្មេងម្នាក់ សុបិនឃើញបានផ្លែក្រូចមកកាន់នៅក្នុងដៃ គឺជាសញ្ញានៃភាពរីករាយថ្កុំថ្កើន ក្នុងចំណងការងារ ក៏មានន័យថាជីវិតរបស់នាងនៅក្នុងអាពាហ៍ពិពាហ៍នឹងមានសុភមង្គល។
ប្រសិនបើអ្នកឃើញសំបកក្រូចក្រូចឃ្វិចអ្នកនឹងទទួលបានរង្វាន់ធំដ៏ភ្ញាក់ផ្អើលរីករាយ។ ប្រសិនបើអ្នកញ៉ាំសំបកវាគឺជាសញ្ញានៃសុភមង្គលដែលមិនបានរំពឹងទុក។

សុបិនអំពី បេះក្រូច នឹងភ្ជាប់ជីវិតពិតទៅនឹងអ្វីមួយដែលរីករាយ ព្រមទាំងមានប្រយោជន៍ ង្នកទំនងជានឹងល្បីល្បាញនៅក្នុងផ្នែកសាធារណៈឬមានលុយចូលច្រើន។ អ្នកប្រហែលជានឹងត្រូវបានជួលបន្ត នៅកន្លែងដែលអ្នកធ្វើការជាមួយមុខងារល្អនិងចំណូលធំ ក៏នឹងមានឱកាសជួបមនុស្សគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដែលមិនធ្លាប់បានរំពឹងមក។ វាអាចជាការងារតាមរដូវកាលដែលនឹងអនុញ្ញាតឱ្យអ្នករកប្រាក់ដែលអ្នកមិនធ្លាប់រកបាននៅផ្ទះឬនៅកន្លែងចាស់។ បើជាអ្នករកស៊ី យល់ប្តិបែបនេះបង្ហាញថាអ្នកបានទទួលផលហើយ។
ដូចគ្នានេះផង នៅឥណ្ឌា ក្តីសុបិនឃើញអ្វីៗទាក់ទិននិងក្រូចគឺជាសញ្ញទំនាក់ទំនងជាមួយភេទផ្ទុយ៕
គ្រូ ឯម
ចុចអាន៖ យល់សប្តិឃើញស្វាយ ប្រផ្នូលវិជ្ជមានអំពីស្នេហា និងលុយកាក់
ចុចអាន៖ យល់សប្តិឃើញផ្លែស្ត្រប៊ឺរីនឹងមានស្នេហា ចំណែកអ្នកការរួចនឹងមានកូន មន្ត្រីនឹងឡើងធំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


