យល់សប្តិឃើញផ្លែស្ត្រប៊ឺរីនឹងមានស្នេហា​ ចំណែក​អ្នកការរួចនឹងមានកូន មន្ត្រីនឹងឡើងធំ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

យល់សប្តិឃើញផ្លែស្ត្រប៊ឺរីនឹងមានស្នេហា​ ចំណែក​អ្នកការរួចនឹងមានកូន មន្ត្រីនឹងឡើងធំ

បានផុស

នៅ

សុបិនអំពីផ្លែស្ត្រប៊ឺរី STRAWBERRY ជារឿយៗត្រូវបានគេបកស្រាយថា​ ជាប្រផ្នូលនៃសំណាងល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់នារីវ័យ​ក្រមុំ សុបិនអំពីផ្លែស្ត្រប៊ឺរី ជាការ​ប្រាប់មុន អំពីដំណឹង​រៀបការជាមួយគូជីវិត​ដ៏មាន​ភាពសក្តិសម នាអនាគតឆាប់ៗ។

សម្រាប់និស្សិតសិស្ស ក្តីសុបិនអំពីរឿងរ៉ាវណា​ទាក់ទិន​និងផល្លាស្ត្រប៊ឺរីបង្ហាញថា គេនោះនឹងទទួលបានការពេញនិយមយ៉ាងខ្លាំងពីភេទផ្ទុយគ្នា សូម្បី​តែទើបបាន​ជួបជាមួយមួយភ្លែតណាក្តី។ វាជាសញ្ញានៃការ​ផ្តើម​នូវទំនាក់ទំនងស្នេហា​ឬ​គ្រួសារ​ដ៏ល្អមួយ។

ប្រសិនបើអ្នកណាម្នាក់ដែល​កំពុងឈឺថ្កាត់ ឃើញផ្លែនេះ​ក្នុងសុបិន បង្ហាញថា អ្នកនោះ​នឹងជាសះស្បើយឆាប់ៗហើយនឹងទទួលបានសុខភាពល្អព្រមទំាង​មាន​អាយុវែង។

ប្រសិនបើអ្នកជំនួញវិញ សុបិននេះ​បង្ហាញពីអាជីវកម្មដែលកំពុងរីកចម្រើន អាច​ពង្រីកទីផ្សារក្នុងស្រុក សូម្បីតែនៅក្រៅប្រទេសឆាប់ៗនេះ។

ក្តីសុបិនផ្លែស្ត្រប៊ែរី ត្រូវបានជនជាតើភាគ​ច្រើនក្នុងលោកចាត់ទុកជាការ​បង្ហាញប្រផ្នូលថា អ្នកយល់សប្ត​ិត្រូវបានប្រទានពរ ។  ក្នុងករណីនេះពួកគេ​អាច​ផ្តើម​វិនិយោគលះឬទិញសំបុត្រឆ្នោត ភ្នាល់ហ៊ុន។ល។

ចំណែក​បើសុបិនថា​កំពុងរើសផ្លែស្ត្របឺរីបង្ហាញថា អ្នកនោះ​នឹងទទួលបានជោគជ័យដរាបណានៅតែព្យាយាមមិនឈប់ឈរ។

ក្តីសុបិនអំពីការទិញផ្លែស្ត្របឺរីបង្ហាញថា នរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកនោះ នឹងរៀបការហើយវាជា​ឱកាសដ៏រីករាយ ចំណែកឯសុបិនអំពីការលក់ផ្លែស្ត្របឺរីវិញ ប្រផ្នូលបែរជា​បង្ហាញពីពេលវេលាដ៏លំបាកមិនខាន​នាពេលអនាគត។

ចំពោះ សុបិនអំពីការទទួលបាន​ផ្លែស្ត្របឺរីពីនរណាម្នាក់ ណែនាំថាអ្នកនឹងបង្កើតបាន​មិត្តថ្មីៗ។
រីឯ​ក្តីសុបិនអំពីការញ៉ាំផ្លែស្ត្រប៊ែរី បង្ហាញពីជីវិតដ៏រីករាយសុខដុមមួយ​។ ប្រសិនបើអ្នកជាអ្នកជំនួញវិញវាជាប្រផ្នួលថា អាជីវកម្មរបស់អ្នកនឹងមានការរីកចម្រើន ហើយអ្នកនឹងមានសាខាជាច្រើនបន្ថែម​។

មន្ត្រី​ដែលសុបិនឃើញ​ទឹកភេសជ្ជៈស្ត្រប៊ឺរី បានញ៉ាំ​មួយក្អឹកក្តី នឹងបានកេរ៍ឈ្មោះ ឡើងតួនាទីធំមួយប៉ព្រិចភ្នែក មានលុយកាក់បរិវាហែរហម។

សម្រាប់អ្នកដែលរៀបការរួចហើយ គេងយល់សប្តិអំពីការញ៉ាំផ្លែស្ត្របឺរី ឬទឹកវា បង្ហាញពីអាពាហ៍ពិពាហ៍ប្រកបដោយភាពរីករាយនិងសុខដុមរមនា។ ប្រសិនបើអ្នកជាស្ត្រីបង្ហាញថា អ្នកនឹងមានផ្ទៃពោះឆាប់ៗនេះ។ ប្រសិនបើបុរសរៀបការហើយគេងសុបិនឃើញខ្លួ​នឯងញ៉ាំផ្លែស្ត្របឺរីបង្ហាញពីសុភមង្គលគ្រួសារនិងភាពសុខដុមរមនាក្នុងអាពាហ៍ពិពាហ៍។

ក្តីសុបិនអំពីការញ៉ាំផ្លែស្ត្រប៊ឺរីដែលខូច​រលួយ វាជាប្រផ្នូលមិនល្អថា អ្នកនោះ នឹង​អាចធ្លាក់ខ្លួនឈឺឬប្រឈមសំណាងអាក្រក់។ ចូរយកអំបិលមកងូត ហើយ​អុចធូបឬបន់ស្រន់លែងសត្វមានជីវិត៕

គ្រូ ឯម

ចុចអាន៖ យល់សប្ដិ​ឃើញ​ផ្លែ​មៀនមាន​អត្ថន័យ​យ៉ាងម៉េច?

ចុចអាន៖ ចានក្នុងក្តីសុបិន មិនមែនជាប្រផ្នូលធម្មតាទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ជនជាតិ​ថៃ​ម្នាក់ ​វេរ​លុយ​ជាមួយ​ម្ចាស់​ហាង​បុរី KTH ៦៥១.០០០​បាត ហើយ​រត់​គេច​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្ទុះ​កំប៉ុង​ហ្គាស​បង្ក​ឲ្យ​ឆេះ​ផ្ទះ​មួយ​ខ្នង​ នៅ​សង្កាត់​ក្បាលកោះ​

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ​បាល​ខេត្ត​បញ្ជា​ឲ្យ​បិទ​ផ្សារ រលួស​បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩ខ្លាំង

ព័ត៌មានជាតិ១៣ ម៉ោង មុន

ម្ចាស់​សំណង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​TOTAL បាន​លើក​ឡើង​ថា សំណង់​របស់​លោក​មានច្បាប់​និង​មិន​រំលោភ​យក​ដី​រដ្ឋ​នោះ​ទេ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ខេត្តស្វាយរៀង បើក​យុទ្ធនា​ការ​ចាក់​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្រាប់​កុមារ​ចាប់ពី​អាយុ​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services