វប្បធម៌ ជំនឿ
យុវជនល្ខោនខោល ស្នើឲ្យមហាជនជួយគាំទ្រ សម្រាប់ការសម្តែងដ៏ធំ នៅខែវិច្ឆិកា ខាងមុខ
យុវជនល្ខោនខោល បានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួន ស្នើសូមឱ្យមហាជនគ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រអំពីការត្រៀមសម្តែងល្ខោនខោលដ៏ធំមួយ ដែលនឹងប្រព្រឹត្តទៅនៅខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការបង្ហោះក្នុងផេកហ្វេសប៊ុករបស់ យុវជនល្ខោនខោល ថ្ងៃទី២៧ ខែឧសភា។

យុវជនល្ខោនខោលកម្ពុជា បានបង្ហោះថា៖ “ជម្រាបសួរបងប្អូនអ្នកគាំទ្រប្រសិនបើពួកយើងរៀបចំ ការសម្តែងល្ខោនខោលដ៏ធំមួយនាខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ តើបងប្អូនគាំទ្រដែរឬទេ?” តាមរយ: នេះមានមតិមួយចំនួនបានបង្ហាញការគាំទ្រដូចគ្នា ដោយចង់ឲ្យមានកម្មវិធីសម្តែងនេះកើតឡើង។
ល្ខោនខោល គឺជាប្រភេទល្ខោនយ៉ាងចំណាស់មួយក្នុងចំណោមទម្រង់សិល្បៈទស្សនីយភាពនៅកម្ពុជា ដែលមាននៅដើមសម័យអង្គរ។ គេជឿថា ល្ខោនដែលពាក់មុខខ្មុកសម្តែងនេះ កើតឡើងអំឡុងសតវត្សរ៍ទី៩ ដោយសំអាងលើចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត។
បើតាមសៀវភៅ «បញ្ជីសារពើភ័ណ្ឌបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា» (Inventory of Intangible Cutural Heritageof Cambodia) ល្ខោនខោលបានវិវឌ្ឍន៍ចេញពីល្ខោនព្រះរាជទ្រព្យទៅជាល្ខោន ដែលសម្តែងដោយមនុស្សប្រុសសុទ្ធ។ ល្ខោនខោលមានសម្តែងតែរឿងរាមកេរ្តិ៍ប៉ុណ្ណោះ ហើយការសម្តែងមានអមដោយពំនោលសាច់រឿង និងកំដរដោយភ្លេងពិណពាទ្យ។
ល្ខោនខោល ត្រូវបានចុះបញ្ជីនាអំឡុងនៃសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីត្រូវការសង្គ្រោះបន្ទាន់នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


