ព័ត៌មានជាតិ
ផ្លូវថ្មើរជើង (Walk Street) សប្តាហ៍នេះ នឹងមានការសម្តែងល្ខោនខោល និងល្ខោនបាសាក់
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបង្ហោះលើបណ្តាញសង្គម នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ថា ផ្លូវថ្មើរជើង សប្តាហ៍នេះ គឺថ្ងៃទី៣១ ខែឧសភា និងទី០១ ខែមិថុនា និងមានការសម្តែងទស្សនីយភាពសិល្បៈ ល្ខោនខោល និងល្ខោនបាសាក់ ដើម្បីឱ្យកូនខ្មែរបានស្គាល់កាន់តែច្បាស់ពីវប្បធម៌ខ្មែរ។

ប្រភពដដែលបានសរសេរថា៖ “នាសប្ដាហ៍នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងលើកយកនូវផ្ទាំងទស្សនីយភាពសិល្បៈពីរ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ និងពុក ម៉ែ បងប្អូន ទាំងអស់គ្នាបានទស្សនា នាផ្លូវថ្មើរជើង ( Walk Street )។ ១/ ទស្សនីយភាពសិល្បៈ ល្ខោនខោល, ២/ ទស្សនីយភាពសិល្បៈ ល្ខោនបាសាក់”។
ទន្ទឹមនេះ មន្ទីរវប្បធម៌ ក៏បានអំពាវនាវដល់ពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាការសម្តែងសិល្បៈខ្មែរទាំង២ប្រភេទនេះ ឱ្យបានច្រើនកុះករផងដែរ។

បច្ចុប្បន្ន ផ្លូវថ្មើរជើង (Walk Street) គឺជាទីដ៏ពេញនិយមរបស់ប្រជាជនខ្មែរ រួមទាំងជនជាតិបរទេស។ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ នៅផ្លូវថ្មើរជើង (Walk Street) មានអ្នកទៅលេងកម្សាន្តរាប់ពាន់នាក់ ព្រមទាំងមានការបង្ហាញពីវប្បធម៌ខ្មែរជាច្រើនរួមទាំងការកម្សាន្ត និងម្ហូបអាហារចម្រុះ ជាពិសេស នំបញ្ចុកខ្មែរ ជាអាហារដ៏ពេញនិយមនៅទីនោះ៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


