សន្តិសុខសង្គម
ស្ត្រី ២ នាក់ ជិះម៉ូតូមកពីផ្សារត្រឡប់ទៅបន្ទប់ជួលវិញ ជាអកុសល ត្រូវរថយន្តកិនស្លាប់ម្នាក់
ស្ត្រី ២ នាក់ ជិះម៉ូតូឌុបគ្នាមកពីផ្សារ បំណងទៅបន្ទប់ជួលវិញ តែជាអកុសល ត្រូវរថយន្តកិនស្លាប់ម្នាក់ ចំណែកឯម្នាក់ទៀត រងរបួសស្រាល ដោយឡែករថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ នេះ នៅលើកំណាត់ផ្លូវឈ្នះ ឈ្នះ ភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះរួមមាន ៖ ទី ១-ឈ្មោះ ម៉ារ៉ាឌី ភេទស្រី អាយុ ២១ ឆ្នាំ (ស្លាប់) និង ទី ២-ឈ្មោះ ថន ស៊ីថៃ ភេទស្រី អាយុ ២១ ឆ្នាំ (របួសស្រាល)។ ជនរងគ្រោះទាំងពីរនាក់ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំនរាយ ស្រុកឈូក ខេត្តកំពត។

តាមប្រភពព័ត៌មានពីជនរងគ្រោះរងរបួសស្រាល បានឲ្យដឹងថា មុនពេលកើតហេតុពួកគេ(ជនរងគ្រោះទាំងពីរ) បានជិះម៉ូតូមួយគ្រឿង ម៉ាក Beat ពណ៌ស លាយក្រហម ពាក់ស្លាកលេខតាកែវ 1N 6431 មកពីផ្សារកំបូល ដោយធ្វើដំណើរតាមបណ្ដោយផ្លូវឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង បំណងទៅបន្ទប់ជួលវិញ ខណៈមកដល់ចំណុចកើតហេតុ ក៏អកហ្សើរ ទើបចាប់ហ្វ្រាំងមុខអូសដួលទៅនឹងថ្នល់ ភ្លាមៗ នោះ ស្រាប់តែមានរថយន្តកូរ៉េ មិនចាំស្លាកលេខ មកពីក្រោយ កិនឈ្មោះ ម៉ារ៉ាឌី បណ្ដាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្ដង។ ក្នុងនោះដែរ នៅលើកំណាត់ផ្លូវឈ្នះឈ្នះ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុសម្រួលចរាចរណ៍ និងទាក់ទងទៅជំនាញមកធ្វើកំណត់ហេតុប្រគល់សពជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូយកទៅរក្សាទុក រង់ចាំស្រាវជ្រាវចាប់រថយន្តបង្កមកដោះស្រាយ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


