វប្បធម៌ ជំនឿ
គេថា សុបិនឃើញសក់ស្កូវ ជាប្រផ្នូលនៃការស្លាប់?
សុបិនឃើញសក់ស្កូវ ជាសុបិនមួយដែលមានន័យអាក្រក់នៅក្នុងជីវិតពិត ដោយសារតែសក់ស្កូវ តំណាងឱ្យភាពចាស់ជរា បញ្ហាសុខភាពជាបន្តបន្ទាប់ និងក្ដីស្លាប់។ ដូច្នេះហើយទើបបានជាមនុស្សជាច្រើនមានការព្រួយបារម្ភ ក្រោយឃើញសក់ខ្លួនឯងប្រែជាស្កូវនៅក្នុងសុបិន។ ទោះយ៉ាងណា សុបិននេះមិនអាក្រក់ដល់ថ្នាក់ស្លាប់នោះទេ ហើយខាងក្រោមជាអត្ថន័យ៖

ឃើញសក់ស្កូវមួយៗ មានន័យថា អ្នកកំពុងប្រឈមហានិភ័យខាតទ្រព្យ ជាពិសេសពាក់ព័ន្ធនឹងវិស័យវិនិយោគ ឬអចលនទ្រព្យ។
ឃើញសក់ស្កូវពេញក្បាល មានន័យថា អ្នកអាចនឹងត្រូវផ្លាស់ប្តូរទាំងការងារ និងទីកន្លែងរស់នៅ។
ឃើញសក់ស្កូវដុំៗ មានន័យថា អ្នកនឹងបរាជ័យក្នុងការល្បែងស៊ីសង។ ជាមួយគ្នានោះត្រូវប្រយ័ត្នចំពោះការវិនិយោគលុយ ឬពង្រីកអាជីវកម្ម។
ឃើញសក់ស្កូវពាក់កណ្ដាលក្បាល មានន័យថា បើធ្វើអ្វីមួយនឹងមិនបានសម្រេចក្នុងពេលនេះទេ។ លុះណាតែចេះអត់ធ្មត់ខ្ពស់ ចេះបន្ទាបខ្លួន និងកុំលោភហួសមាឌ។
យ៉ាងណាមិញ ផ្ទុយពីជំនឿនៅអាស៊ី នៅលោកខាងលិច គេជឿថា សុបិនឃើញសក់ស្កូវជាប្រផ្នូលល្អ ដែលចង់បង្ហាញពីការផ្លាស់ប្តូរជីវិតទៅរកការរីកចម្រើន ឬបើស្ត្រីកំពុងមានផ្ទៃពោះ វាជាសញ្ញានៃការផ្ដល់កំណើតកូនប្រុស៕
អត្ថបទ៖ សន្យា
ចុចអាន៖ សុបិន ៤ប្រភេទ ចាស់ៗផ្ដាំថា ជាប្រផ្នូលសំណាងល្អ កម្របានជួប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


