វប្បធម៌ ជំនឿ
យល់សប្តិឃើញអ្នកណាម្នាក់ តើអត្ថន័យយ៉ាងម៉េច?
សុបិនគឺជាការប្រមូលផ្ដុំនៃការចងចាំ និងគំនិតដែលកើតឡើងជាមួយគ្នា ដូចជាខ្សែភាពយន្ត។ សុបិនបានមកពីទិន្នន័យទាំងអស់ដែលធ្លាប់ឃើញ និងប្រមូលបានពីជីវិតរបស់អ្នក។
ផ្នែកមួយនៃខួរក្បាលគេហៅថា “ មិនដឹងខ្លួន” ដែលវាជាកន្លែងដែលអ្នកផ្ទុកការភ័យខ្លាច រំញ័រ ថាមពល និងគំនិតរបស់អ្នក។ អ្នកអាចឃើញអ្វីៗគ្រប់យ៉ាងនៅសុបិនទាំងល្អនិងអាក្រក់។
សុបិនមួយចំនួនមានភាពស្រស់ស្អាតដែលបន្សល់ទុកនូវឥទ្ធិពលរីករាយនៅពេលភ្ញាក់ឡើង។ ខណៈពេលដែលក្ដីសុបិនផ្សេងទៀតបែរជាគួរឱ្យខ្លាច ទាំងនោះត្រូវបានគេហៅថា សុបិនអាក្រក់។
មនុស្សក្នុងសុបិន

បើសុបិនអំពីនរណាម្នាក់ អាចមានន័យថា ពួកគេមានពិតមែននៅក្នុងជីវិត ដោយសារអ្នកបានគិតអំពីពួកគេ ឬធ្លាប់ពាក់ព័ន្ធនឹងគ្នា។
ប្រសិនបើបានឃើញនរណាម្នាក់នៅក្នុងក្ដីសុបិនដ៏រីករាយ នោះមានន័យថា អ្នកស្ថិតនៅក្នុងកន្លែងល្អជាមួយមនុស្សនោះនៅក្នុងជីវិតពិត ។ តែបើឃើញពួកគេស្ថិតក្នុងស្ថានភាពឆ្គាំឆ្គងជាមួយអ្នក វាឆ្លុះបញ្ចាំងពីក្នុងជីវិតពិតនាពេលបច្ចុប្បន្ន ឬបើអ្នកគិតចំពោះនរណាម្នាក់ ហើយសុបិនពីគេ នោះមានន័យថា អ្នកឲ្យតម្លៃទៅគេខ្លាំង។
សម្លាប់នរណាម្នាក់ក្នុងសុបិន្ត

យើងឆ្លងកាត់អារម្មណ៍អវិជ្ជមានជាច្រើននៅក្នុងគំនិតជារៀងរាល់ថ្ងៃ ហើយពេលខ្លះយើងសល់អារម្មណ៍អវិជ្ជមានមួយចំនួនយូរពេក ហើយវាក៏បង្ហាញខ្លួនក្នុងសុបិនរបស់យើង។ នៅពេលសុបិនថា កំពុងសម្លាប់នរណាម្នាក់ នោះមានន័យថា អ្នកមិនចូលចិត្តមនុស្សនោះទេ។ អ្នកខ្លាចពួកគេ ហើយចង់នៅឆ្ងាយពីពួកគេតាមដែលអាចធ្វើទៅបាន។
សុបិនឃើញតែមនុស្សដដែលៗច្រើនថ្ងៃ

ឃើញមនុស្សដដែលៗនៅក្នុងសុបិន មានន័យថា ពួកគេចាំបាច់ណាស់សម្រាប់អ្នក។ ប្រហែលអ្នកមានរឿងត្រូវនិយាយជាមួយម្នាក់នោះ ហើយដោះស្រាយបញ្ហារវាងអ្នកទាំងពីរ ឬក៏អាចមានន័យថា បេះដូងអ្នកចង់និយាយអ្វីដែលលាក់ទុកជាយូរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ យល់សប្ដិឃើញគេ ដោយសារគេកំពុងនឹក? ហេតុផល ៤ យ៉ាងធ្វើឲ្យអ្នកសុបិនឃើញម្នាក់នោះ
ចុចអាន៖ រកឃើញថាយល់សប្ដិអាក្រក់ញឹកញាប់ ជាមនុស្សមានច្នៃប្រឌិតលើសគេ?
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


