វប្បធម៌ ជំនឿ
រកឃើញថាយល់សប្ដិអាក្រក់ញឹកញាប់ ជាមនុស្សមានច្នៃប្រឌិតលើសគេ?
តើមនុស្សដែលមានសុបិនអាក្រក់ ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់មែនទេ? អ្នកជំនាញណែនាំថា សុបិនអាក្រក់អាចធ្វើឲ្យមនុស្សគិតតាមរបៀបរស់រវើក និងស្រមើស្រមៃច្រើនជាងមុន។

តើអ្វីដែលត្រូវបានចាត់ទុកថាជាសុបិនអាក្រក់?
សុបិនអាក្រក់គឺជារឿងដ៏គួរឲ្យភ័យខ្លាច ដែលជារឿយៗត្រូវបានអមដោយអារម្មណ៍មិនស្រណុកដែលអាចមានរយៈពេលពីរបីនាទីទៅច្រើនសប្ដាហ៍ឬខែ។ ជាពិសេសគឺកើតឡើងកាលពីក្មេង តែងតែមានសុបិនអាក្រក់ជាច្រើន។ ពួកគេទទួលរងនូវការវាយប្រហារភ័យស្លន់ស្លោ ក្នុងកំឡុងពេលគេង ដែលបណ្ដាលមកពីការផ្លាស់ប្ដូរលំនាំដំណេក កាលវិភាគនៃការគេង ឬបញ្ហាដំណេកជាដើម។

ការផ្សារភ្ជាប់គ្នារវាងសុបិនអាក្រក់និងការច្នៃប្រឌិត
មនុស្សគ្រប់គ្នាមានសុបិនអាក្រក់ ដែលអាចមកពីពួកគេជួបប្រទះរឿងអ្វីមួយ ដូចជាមានអ្វីមួយដេញគួរឲ្យខ្លាច ហើយបានធ្លាក់ចូលក្នុងទីជ្រៅ ឬឃើញមិត្តល្អប្រែទៅជាសត្វចម្លែក។ល។ ក្រៅពីភាពរស់រវើក ជាញឹកញាប់សុបិនអាក្រក់ ក៏ត្រូវបានគេជឿថាជាការច្នៃប្រឌិតក្នុងខួរក្បាលផងដែរ។
ទោះបីជាយើងភាគច្រើនជួបប្រទះនូវសុបិនអាក្រក់ជាទៀងទាត់ ក៏សុបិនអាក្រក់មានតិចតួចដែលកើតឡើងពិត។ អ្នកស្រាវជ្រាវប៉ាន់ស្មានថា ៨៥% នៃមនុស្សជួបសុបិនអាក្រក់មួយឬពីរដង ក្នុងមួយឆ្នាំ។

តើសុបិនអាក្រក់អាចធ្វើឲ្យកើតមានច្នៃប្រឌិតខ្ពស់យ៉ាងដូចម្ដេច?
នៅពេលឧស្សាហ៍សុបិនអាក្រក់ជាប្រចាំ យើងមានទំនោរទៅរកគំនិតច្នៃប្រឌិត ឬសិល្បៈពីរឿងទាំងនោះ។ ការសិក្សាមួយបានកត់សម្គាល់ថា និស្សិត ២០ ទៅ ២៨% បានរាយការណ៍ថាសុបិនបានផ្ដល់ឲ្យពួកគេនូវការយល់ដឹងថ្មី និងជះឥទ្ធិពលដល់គំនិតច្នៃប្រឌិត ក្នុងជីវិតរបស់ពួកគេ។
អត្រារំលឹកខ្ពស់ជាងមុន

ងាកទៅមើល Frankenstein វិញដែលជាទស្សនាវដ្ដីដោយ Mary Shelly បានពិពណ៌នាពីសុបិនអាក្រក់របស់នាង និងរបៀបដែលសុបិនអាក្រក់បានជំរុញឲ្យនាងសរសេរសៀវភៅ។ នាងនិយាយថា “នៅពេលខ្ញុំដាក់ក្បាលលើខ្នើយ ខ្ញុំមិនបានដេកលក់ទេ ហើយក៏មិនអាចនិយាយថា មិនគិតបានដែរ។ ការស្រមើស្រមៃរបស់ខ្ញុំបានគ្រប់គ្រងនិងដឹកនាំខ្ញុំដោយបង្វែងរូបភាពបន្តបន្ទាប់ ដែលកើតឡើងក្នុងគំនិតខ្ញុំជាមួយនឹងភាពរស់រវើក ឆ្ងាយជាងព្រំដែនគំនិតធម្មតា”។
ការគិតមិនធម្មតា
ការសិក្សារបស់ជនជាតិកាណាដាបង្ហាញថា មនុស្សដែលធ្លាប់មានសុបិនអាក្រក់ជាប្រចាំ (រហូតដល់ ២ ដងក្នុងមួយសប្ដាហ៍) បង្ហាញពីការគិតបែបមិនធម្មតា។ អ្នកដែលធ្លាប់យល់សប្ដិអាក្រក់ជាញឹកញាប់ បានភ្ជាប់ជាមួយគំនិតគិតលឿន រហ័ស ហើយគិតលើសមនុស្សទូទៅ។ រីឯអ្នកដែលមិនយល់សុបិនអាក្រក់ បែរជាមានគំនិតធម្មតា ឬអាចថាមិនសូវជាមានគំនិតទៅវិញ។ នេះបង្ហាញថា មនុស្សដែលមានសុបិនអាក្រក់ជាទៀងទាត់ មានដំណើរការច្នៃប្រឌិតមិនធម្មតាឡើយ។
ការយល់ចិត្ត

បើយោងតាមការសិក្សាឆ្នាំ ២០១៣ អ្នកជំងឺច្រើនតែមានសុបិនអាក្រក់ តែក៏មានការយល់ចិត្តច្រើនជាងគេដែរ។ ពួកគេមានទំនោរចូលចិត្តបង្ហាញអាកប្បកិរិយាដូចឆ្លុះកញ្ចក់ ហើយងាយយល់ចិត្តមនុស្សជុំវិញខ្លួន។ ហើយកម្រិតនៃការយល់ចិត្តខ្ពស់ចំពោះអ្នកដែលសុបិនអាក្រក់ មានដើរតួក្នុងការបង្កើនការច្នៃប្រឌិតរបស់ពួកគេ។
ការណែនាំ៖ ប្រសិនបើយើងប្រទះនូវសុបិនអាក្រក់ជាញឹកញាប់ រាល់ពេលភ្ញាក់ដឹងខ្លួនវិញ សូមបង្ហាញការភ័យខ្លាចទាំងនោះ តាមរយៈទម្រង់សិល្បៈឬគូរគំនូរ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព ៖ curejoy
ចុចអាន៖ ហេតុអ្វីពេលខ្លះ ក្រោកពីគេងមិនចងចាំសុបិនសោះ?
ចុចអាន៖ ឃើញម៉ាស៊ីនបោកគក់ថ្មីក្នុងសុបិន ជាប្រផ្នូលរីកចម្រើនផ្នែកទំនាក់ទំនងសង្គម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


