សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៨០០ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី
កម្ពុជារកចំណូលបានជាង ៨០១ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កើនឡើង ៦០,៥៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា កម្ពុជាជាប់លំដាប់ថ្នាក់លេខ២ នៅលើពិភពលោក ក្នុងការផលិតគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃ ហើយជាប់លេខ១ ខាងគុណភាពគ្រាប់ស្វាយចន្ទី ដោយសារគ្រាប់ស្វាយចន្ទីយើងធំ រសជាតិឆ្ងាញ់ ព័ណ៌សម្បុរល្អ និងមានសារធាតុចិញ្ចឹមផ្សេងៗ ដែលអាចលក់បានតម្លៃថ្លៃជាងគេនៅលើពិភពលោក មួយតោនស្វាយចន្ទីស្ងួតដែលមិនទាន់កែច្នៃ មានតែកម្ពុជាតែដែលក់បានតម្លៃជាង ១៨០០ ដុល្លារ។
លោក អាន តារា បន្ថែមថា ការកែច្នៃស្វាយចន្ទីក្នុងស្រុកនៅមានកម្រិតដូច្នេះ យើងនាំចេញស្វាយចន្ទីមិនទាន់កែច្នៃច្រើន។

លោក អាន តារា បញ្ជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីមានភាពល្អប្រសើរជាងឆ្នាំមុន នៅឆ្នាំនេះ ដោយអាចលក់បានក្នុងតម្លៃ ១ ៨៥០ ដុល្លារ ក្នុងមួយតោន។
នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១ ពាន់ ១៥០ លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


