ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនប្រេងរដ្ឋចិនធំៗ ផ្អាកការទិញប្រេងរបស់រុស្ស៊ីដោយសារតែទណ្ឌកម្មអាមេរិក
ក្រុមហ៊ុនប្រេងរដ្ឋធំៗរបស់ចិនបានផ្អាកការទិញប្រេងពីរុស្ស៊ីដែលដឹកជញ្ជូនតាមសមុទ្រ ក្រោយសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Rosneft និង Lukoil នៅថ្ងៃពុធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភពពាណិជ្ជកម្មមិនបញ្ចេញឈ្មោះកាលពីថ្ងៃព្រហស្បតិ៍។

ការវិវត្តចុងក្រោយ កើតឡើងក្រោយឥណ្ឌា ដែលជាអតិថិជនទិញប្រេងរុស្ស៊ីដ៏ធំ គ្រោងកាត់បន្ថយការនាំចូលប្រេងឆៅយ៉ាងគំហុកពីរុស្ស៊ី ដើម្បីអនុវត្តតាមទណ្ឌកម្មអាមេរិក ដែលប្រកាសឡើងជុំវិញការឈ្លានពានអ៊ុយក្រែន។ ទណ្ឌកម្មអាមេរិក ធ្វើឡើងដើម្បីរារាំងប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលក្រុងមូស្គូ ដែលយកទៅ «ចិញ្ចឹម» សង្រ្គាមនៅអ៊ុយក្រែន ខណៈឥណ្ឌា និងចិន អាចនឹងស្វែងរកប្រភពផ្គត់ផ្គង់ជំនួសថ្មី ដែលនឹងជំរុញតម្លៃប្រេងអន្តរជាតិ។
ប្រភពពាណិជ្ជកម្មបានអះអាងថា ក្រុមហ៊ុនប្រេងរដ្ឋចិនដូចជា PetroChina, Sinopec, CNOOC និង Zhenhua នឹងផ្អាកការទិញប្រេងឆៅតាមសមុទ្ររបស់រុស្ស៊ី យ៉ាងហោចណាស់ក៏ក្នុងរយៈពេលខ្លី ដោយសារកង្វល់ពាក់ព័ន្ធនឹងទណ្ឌកម្មអាមេរិក។
ចិនបាននាំចូលប្រេងរុស្ស៊ីប្រហែល ១,៤ លានបារ៉ែល/ថ្ងៃ តាមច្រកសមុទ្រ។ ភាគច្រើន ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យចិនទិញប្រេងទាំងនោះ ខណៈការទិញរបស់ក្រុមហ៊ុនចម្រាញ់ប្រេងរដ្ឋធំៗមានការប៉ាន់ប្រមាណខុសៗគ្នា ហើយមិនសូវច្បាស់លាស់។ ក្រុមហ៊ុន Vortexa Analytics បានប៉ាន់ស្មានថា ក្រុមហ៊ុនរដ្ឋចិនទិញប្រេងរុស្ស៊ីតិចជា ២៥០ ០០០ បារ៉ែល/ថ្ងៃ សម្រាប់រយៈពេល ៩ ខែដើមឆ្នាំនេះ ខណៈក្រុមហ៊ុនប្រឹក្សាយោបល់ Energy Aspects បានដំឡើងតួលេខនោះរហូតដល់ទៅ ៥០០ ០០០ បារ៉ែល/ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់រ៉យទ័រ។
ប្រភពជាពាណិជ្ជករបាននិយាយថា Rosneft និង Lukoil លក់ប្រេងភាគច្រើនទៅចិន តាមរយៈឈ្មួញកណ្ដាលជំនួសឱ្យការជួញដូរដោយផ្ទាល់ជាមួយអ្នកទិញចុងក្រោយ។ ប្រភពបន្តថា ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យចិនទំនងជានឹងផ្អាកការទិញសិនដូចក្រុមហ៊ុនរដ្ឋដែរ ដើម្បីវិភាគពីផលប៉ះពាល់នៃទណ្ឌកម្មថ្មីប៉ុន្តែពួកគេទំំនងនឹងបន្តទិញដដែលនៅពេលក្រោយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


