ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិស្ទុះឡើងជាង ៧% នៅសប្ដាហ៍នេះ
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះបន្តិចពេលបិទការជួញដូរនៅថ្ងៃសុក្រ ប៉ុន្តែបានស្ទុះឡើងសម្រាប់អត្រាប្រចាំសប្ដាហ៍ ជុំវិញទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនប្រេងរុស្ស៊ីពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន និងក្ដីរំពឹងពីការចរចាពាណិជ្ជកម្មអាមេរិក-ចិនជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៥ សេន ឬ ០,១% មកនៅត្រឹម ៦៥,៩៤ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក បានបិទការជួញដូរត្រឹម ៦១,៥០ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ២៩ សេន ឬ ០,៥%។
យ៉ាងណាមិញ ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងទាំង២ បានកើនឡើងជាង ៧% ដោយខ្លាំងបំផុតនៅថ្ងៃព្រហស្បតិ៍ ក្រោយសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៊ីចំនួន ២ ដើម្បីរារាំងចំណូល ដែលក្រុងមូស្គូយកទៅ«ចិញ្ចឹមសង្រ្គាម»។
ចំពោះការធ្លាក់ចុះនៅថ្ងៃសុក្របន្តិច អ្នកវិភាគទីផ្សារបានលើកឡើងថា កើតឡើងដោយសារតែវិនិយោគិនរងចាំមើលពីភាពធ្ងន់ធ្ងរនៃទណ្ឌកម្មរបស់អាមេរិក។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនរុស្ស៊ី ដែលរួមមាន Rosneft និង Lukoil រួមចំណែក ៥ ភាគរយ នៃផលិតកម្មប្រេងសកល ហើយរុស្ស៊ីគឺជាប្រទេសផលិតប្រេងធំបំផុតទី២លើពិភពលោកឆ្នាំមុន បន្ទាប់ពីសហរដ្ឋអាមេរិក។ ទណ្ឌកម្មអាមេរិកមានន័យថា ការផ្គត់ផ្គង់រងការរំខាន។
ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្លៃប្រេងនៅសប្ដាហ៍នេះ ក៏ត្រូវបានជំរុញផងដែរជុំវិញការរំពឹងនៃជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូងសប្ដាហ៍ក្រោយ ដែលអាចជួញបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំង២។
គួរកត់សម្គាល់ តម្លៃប្រេងស្ថិតនៅក្នុងកម្រិតខ្សោយឆ្នាំនេះ ដោយសារតែភាពតានតឹងពាណិជ្ជកម្ម ដែលបង្កកង្វល់សេដ្ឋកិច្ច និងកម្សោយតម្រូវការ ខណៈគេរំពឹងទុកពីកំណើនផលិតកម្មកាន់តែខ្ពស់នៅឆ្នាំក្រោយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


