សេដ្ឋកិច្ច
ក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក Siemens ចាប់អារម្មណ៍សិក្សាលទ្ធភាពវិនិយោគបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា
ក្រុមហ៊ុន Siemens Healthineers ចាប់អារម្មណ៍ពិនិត្យលទ្ធភាពនៃការពង្រីកវត្តមាន និងការវិនិយោគរបស់ខ្លួននៅកម្ពុជាស្របតាមបរិយាកាសវិនិយោគថ្មី។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយលោកស្រី Tisha Botman អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Siemens Healthineers ទទួលបន្ទុកផ្នែកកិច្ចការបរទេស និងការទទួលបានសេវាថែទាំសុខភាព។
ក្រុមហ៊ុន Siemens Healthineers ជាក្រុមហ៊ុនឯកទេសលើបច្ចេកវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់ លំដាប់ថ្នាក់ពិភពលោក និងមានក្រុមហ៊ុន Varian ដែលឈានមុខគេនៅលើពិភពលោក ក្នុងការផលិតបរិក្ខាសម្រាប់ព្យាបាលជំងឺមហារីកជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។
គោលបំណងនៃជំនួបសំដៅជំរុញឱ្យក្រុមហ៊ុន Siemens Healthineers ពិនិត្យលទ្ធភាពនៃការចូលរួមផ្គត់ផ្គង់ បំពាក់ និងថែទាំឧបករណ៍វេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់នៅកម្ពុជា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សុខាភិបាលរបស់រាជរដ្ឋាភិបាល ដោយលោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការផ្តោតសំខាន់របស់រាជរដ្ឋាភិបាលលើការពង្រឹងគុណភាពសេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុន Siemens Healthineers ពិនិត្យលទ្ធភាពក្នុងការចូលរួមជួយអភិវឌ្ឍសមត្ថភាពមន្ត្រីសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀតផងដែរ ដោយផ្តោតលើការបណ្តុះបណ្តាលគ្រូពេទ្យជំនាញ (Radiologists) និងវិស្វករដែលអាចថែទាំ និងជួសជុលឧបករណ៍បច្ចេកវិទ្យាខ្ពស់បានដោយខ្លួនឯង។
ទន្ទឹមនឹងនេះ តាមរយៈការលើកបង្ហាញអំពីកំណើនសេដ្ឋកិច្ច និងសក្តានុពលនានារបស់កម្ពុជា និងច្បាប់វិនិយោគដែលមានភាពអំណោយផល សម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស និងការលើកទឹកចិត្តជាយុទ្ធសាស្ត្រនានា លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនផងដែរ។

ជាការឆ្លើយតប ថ្នាក់ដឹកនាំក្រុមហ៊ុន Siemens បានសម្តែងការចាប់អារម្មណ៍ចំពោះចក្ខុវិស័យអភិវឌ្ឍន៍វិស័យសុខាភិបាលរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ ដោយបានលើកឡើងថា ពួកគេនឹងពិនិត្យលទ្ធភាពនៃការពង្រីកវត្តមាន និងការវិនិយោគរបស់ខ្លួននៅកម្ពុជា ស្របតាមបរិយាកាសវិនិយោគថ្មី។
បន្ថែមពីនេះថ្នាក់ដឹកនាំក្រុមហ៊ុន Siemens Healthineers បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយ និងដំណោះស្រាយសុខាភិបាលប្រកបដោយនិរន្តរភាពដល់កម្ពុជា ទៅតាមកិច្ចសហការជាក់ស្តែងណាមួយ ដែលអាចកើតមាននាពេលខាងមុខ។
តាមរយៈជំនួបនេះ អាចចាត់ទុកថា ជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រកំពូលនៅលើពិភពលោក ហើយភាគីទាំងពីរបានសម្តែងនូវសុឆន្ទៈ ក្នុងការបង្កើតក្រុមការងារជំនាញរួមមួយ ដើម្បីបន្តកិច្ចពិភាក្សាបច្ចេកទេស និងសិក្សាលើលទ្ធភាពនៃគម្រោងវិនិយោគជាក់ស្តែងក្នុងរយៈពេលខ្លីខាងមុខ ក្នុងគោលដៅពង្រឹងសមត្ថភាពរោគវិនិច្ឆ័យ និងព្យាបាលជំងឺនៅកម្ពុជា៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


