Connect with us

សេដ្ឋកិច្ច

​ផលិត​កម្ម​ស្វាយ​ចន្ទី​កម្ពុជា ​នឹង​កើន​ដល់ ​១ ​លាន​តោន ​នៅ​ឆ្នាំ ២០២៦​

បានផុស

នៅ

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ផលិតកម្មស្វាយចន្ទីកម្ពុជា ​នឹងកើនដល់ ​១ លានតោន ​នៅក្នុងឆ្នាំ ២០២៦ ​ខណៈផ្ទៃដីដាំដុះ​បាន​កើន​ឡើងជារៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ​មាន​សុទិដ្ឋិនិយមខ្ពស់​ថា ទិន្ន​ផលគ្រាប់​ស្វាយ​ចន្ទីកម្ពុជានឹងកើនដល់ ១ លានតោន នៅឆ្នាំ ២០២៦ ខណៈផ្ទៃដីដាំដុះស្វាយចន្ទីបាន​កើនដល់​ប្រមាណ ៧០ ម៉ឺនហិកតា (ទិន្នន័យក្រៅផ្លូវការ) ដែលសមាគមបានធ្វើជំរឿនជាមួយ​អ្នកលក់កូន​ស្វាយ​ចន្ទី ដូច្នេះបើយើងគុណ ១,៥ តោន ក្នុងមួយហិកតា ក៏យើងបានជាង១ លានតោនដែរ។

លោកយល់ឃើញថា ការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនឹងកើនឡើងនៅឆ្នាំ ២០២៦ ព្រោះមានការវិនិយោគរោងចក្រថ្មីៗ​ចំនួន ២ បន្ថែមទៀត ដែលចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០២៦ ខាងមុខនេះ។

​របាយ​ការណ៍​របស់អគ្គនាយកដ្ឋានគយវៀតណាមបានផ្សព្វផ្សាយថា ​កម្ពុជាបាននាំចេញគា្រប់​ស្វាយចន្ទី​ស្រស់​ទៅកាន់​ទីផ្សារវៀត​ណាមចំនួន ​៩៦ ម៉ឺន ៤ ពាន់តោន ​គិតជាទឹកប្រាក់ ១,៤៧ ​ពាន់លានដុល្លារ នៅ​ក្នុង​រយៈពេល ១០ ​ខែ ​ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម