ព័ត៌មានជាតិ
ថ្នាល verify របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលហ្វីលីពីន យកទៅប្រើប្រាស់លើអត្តសញ្ញាណឌីជីថលជូនប្រជាជនជាង ៩០ លាននាក់
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាលើកឡើងថា ថ្នាល verify របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលហ្វីលីពីន យកទៅប្រើប្រាស់លើអត្តសញ្ញាណឌីជីថលជូនប្រជាជនជាង ៩០ លាននាក់។
ថ្លែងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី៥ ខែធ្នូ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គូសបញ្ជាក់ថា ក្រៅពីជោគជ័យក្នុងប្រទេស ថ្នាល verify បានក្លាយជាឧត្តមានុវត្តន៍ដែលត្រូវបានប្រទេសជាមិត្តក្នុងតំបន់ដកពិសោធន៍។ ជាក់ស្តែង លោកទទួលបានព័ត៌មានពីអនុរដ្ឋមន្ត្រីហ្វីលីពីនថា ហ្វីលីពីនបានដាក់ឱ្យប្រើនិម្មាបនកម្មរបស់ថ្នាល verify លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង ៩០ លាននាក់ និងមានប្រតិបត្តិការជាង ១៦៤លានដង ក្នុងរយៈពេលដ៏ខ្លី ដែលបង្ហាញពីសក្តានុពលយ៉ាងធំសម្បើមនៃបច្ចេកវិទ្យារបស់កម្ពុជា។

បើតាមលោករដ្ឋមន្រ្តី ក្នុងរយៈពេល ១ ឆ្នាំមកនេះ ថ្នាល verify.gov.kh ដែលជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល បានពង្រីកវិសាលភាពនៃការប្រើប្រាស់យ៉ាងទូលំទូលាយ។ គិតមកដល់ពេលនេះ ថ្នាល verify ត្រូវបានប្រើប្រាស់ក្នុងក្រសួងស្ថាប័នចំនួន ១៦ និងគ្រឹះស្ថានអប់រំចំនួន ៣១ ដែលមានឯកសារសរុបជាង ៤ លាន។
បន្ថែមលើនេះ ក្រសួងក៏បានដាក់ឱ្យប្រើប្រាស់ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថលមួយចំនួនទៀតផងដែរដូចជា កម្មវិធី DG SuperApp ថ្នាលផ្ទុកឯកសារសាធារណៈ go.gov.kh ផ្ទាលបញ្ជូនសារ nomsa.gov.kh ផ្ទាលបង្កើតទម្រង់បែបបទ form.gov.kh កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទជាសម្លេងសារិកា SARIKA។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh (http://verify.gov.kh/) គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


