Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ដាក់​ពន្ធ​បណ្ដោះអាសន្ន​លើ​ផលិតផល​ទឹកដោះគោ​ EU ​ដល់ជាង ៤០%

បានផុស

នៅ

ប្រទេសចិនគ្រោង​នឹងដាក់ពន្ធបណ្ដោះអាសន្នរហូតដល់ ៤២,៧% លើផលិតផលទឹកដោះគោមួយចំនួនដែលនាំចូលពីសហភាពអឺរ៉ុប (EU) ក្រោយបញ្ចប់ដំណាក់កាលបឋមនៃការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន​របស់់ប្លុកនេះសម្រាប់ក្រុមហ៊ុនរបស់ខ្លួនដែលនាំចេញទៅចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រាពន្ធ​ដែលគ្រោងចូលជាធរមាននៅថ្ងៃអង្គារនេះ​ ​មានចន្លោះពី ២១,៩% ដល់ ៤២,៧% ​ប៉ុន្តែក្រុមហ៊ុនភាគច្រើន​ រងពន្ធប្រហែល ៣០%។ ​វិធានការរបស់ចិន ផ្តោតលើផលិតផលដូចជាទឹកដោះគោ និងឈីស រួមទាំងឈីសខៀវបារាំងដ៏ល្បីល្បាញ Roquefort។

​EU មិនទាន់ចេញប្រតិកម្មយ៉ាងណា​ទេ ខណៈអ្នកវិភាគលើកឡើងថា វិធានការរបស់ចិន​គឺជាការសងសឹកទៅលើប្លុកអឺរ៉ុប ដែលដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីផលិតនៅចិន​ ដែលភាគីទាំង២ នៅតែបន្តចរចាលើបញ្ហានេះ។

យ៉ាងណាមិញ​ ពន្ធបណ្ដោះអាសន្នដដែលធ្វើឡើងក្រោយចិនបន្ធូរបន្ថយអត្រាពន្ធលើសាច់ជ្រូក EU ពីជាង ៤០% មកត្រឹមប្រហែល ១៩% កាលពីសប្ដាហ៍មុន។

គួរគូសបញ្ជាក់ថា ចិនបាននាំចូលផលិតផលទឹកដោះគោចំនួន ៥៨៩ លានដុល្លារ ពីអឺរ៉ុប ​ក្នុងឆ្នាំ ២០២៤​​។ ​​ក្រសួងពាណិជ្ជកម្មចិន បាន​អះអាងថា ខ្លួនបានរកឃើញភស្តុតាងដែលបង្ហាញថា ​ផលិតផលទឹកដោះគោនាំចូលពី EU ទទួល​បានការឧបត្ថម្ភធន ​ដែល​ធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម