Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូល​បាន​ជាង ​$១,២ ពាន់​លាន ​ពីការនាំចេញ​សំបក​កង់ឡាន កើនជាង ៥០%

បានផុស

នៅ

កម្ពុជា​រកចំណូល​បាន​ជាង ១,២ ​ពាន់លានដុល្លារ ​ពីការ​នាំចេញ​សំបក​កង់​រថយន្ត​នៅ​ក្នុងរយៈពេល​ ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ៥៧,៨៨% ធៀប​នឹង​រយៈពេល​ដូចគ្នា​ នៅ​ឆ្នាំ ២០២៤ ​ខណៈ​តម្រូវ​ការ​ជ័រ​កៅស៊ូ​ក្នុង​ស្រុក​កើន​ឡើងខ្ពស់។ ​នេះ​បើ​យោង​តាម​រ​បាយ​ការ​ណ៍​​របស់​ក្រសួងពាណិជ្ជកម្ម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ មានប្រសាសន៍ថា តម្រូវការផលិតកម្មជ័រកៅស៊ូក្នុងស្រុក​បានកើនឡើង​រហូតដល់ជាង ១០០% នៅក្នុង​ឆ្នាំ ២០២៥។​

​លោកបានបញ្ជាក់​ថា ខ្សែច្រវាក់តម្លៃកៅស៊ូ ​ការគ្រប់គ្រង ប្រមូលផល កែច្នៃ និងធុរកិច្ច នៅតាម​បណ្ដារ​ក្រុមហ៊ុន ចម្ការ​កៅ​ស៊ូ នៅដំណើរការធម្មតា។​

​លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​បានឱ្យដឹងថា ​វត្ត​មាន​​រោងចក្រផលិត​សំបក​កង់​រថ​យន្តបាន​ជួយស្រូប​ទាញ​ជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។​

​លោក ម៉ែន សុភក្ដិបញ្ជាក់ថា៖ «ពីមុន​យើង​លក់នាំចេញទៅក្រៅប្រទេស ​ឥឡូវ​មានរោង​ចក្រកង់​ឡាន​ដែលគេ​មកផលិតដោយ​ប្រើកៅ​ស៊ូ​ធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិត​កង់​ឡាន​​​គឺទិញកៅស៊ូធម្ម​ជាតិ​ក្នុងស្រុក ហើយយើង​លក់​កៅ​ស៊ូ​ក្នុង​ស្រុកយើងអត់ចំណាយ​លើការដឹក​ជញ្ជូន​សេវាផ្សេងៗ»។​

​យោង​តាម​ក្រសួងពាណិជ្ជកម្ម ​នៅ​ក្នុងឆ្នាំ ​២០២៤ ​កម្ពុជា​រកចំណូលបានជាង ​៨៧៤ ​លានដុល្លារ ​ពី​ការ​នាំចេញសំបកកង់រថយន្តកើនឡើងជាង ៤៩០% ​ធៀបនឹងឆ្នាំ ២០២៣៕​

​អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម