ព័ត៌មានជាតិ
កម្ពុជា កំពុងស៊ើបអង្កេត បន្ទាប់ពីការចុះផ្សាយថា មន្ត្រីពាណិជ្ជកម្ម ទទួលសំណូកពីក្រុមហ៊ុនជប៉ុន ១០០០ ដុល្លារ ជាថ្នូរនឹងការពន្លឿនឯកសារ
ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងស៊ើបអង្កេត បន្ទាប់ពីសារព័ត៌មានជប៉ុន The Japanese Times បានចុះផ្សាយពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន Fujipassc និងបុគ្គលិក ៣ នាក់ សូកប៉ាន់មន្ត្រីរដ្ឋាភិបាលកម្ពុជាម្នាក់ក្នុងទឹកប្រាក់ ១០០០ ដុល្លារ ជាថ្នូរនឹងការពន្លឿននីតិវិធីចុះបញ្ជីកែប្រែ ក្រុមហ៊ុននៅកម្ពុជាកាលពីឆ្នាំ ២០២១។

សារព័ត៌មានជប៉ុន The Japanese Times រាយការណ៍ថា ក្រុមហ៊ុនសាងសង់ជប៉ុន Fujipassc បានបង្កើតសាខានៅកម្ពុជា ដោយមានភារកិច្ចបញ្ជូនបុគ្គលិកបច្ចេកទេសសាងសង់ពីកម្ពុជាឲ្យទៅបណ្តុះបណ្តាលនៅជប៉ុន។
នៅអំឡុងពេលមានវិបត្តិកូវីដ១៩ សាខារបស់ក្រុមហ៊ុន Fujipassc នៅកម្ពុជា ចាប់ផ្តើមជួបផលលំបាកខាងហិរញ្ញវត្ថុ ពេលនោះក្រុមហ៊ុនក៏រកវិធីស្រោចស្រង់ការខាតបង់ ដោយការប្តូរឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការចុះបញ្ជីសាខារបស់ខ្លួននៅកម្ពុជា ដើម្បីដាក់លក់។
ប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុន Fujipassc ២នាក់ បានណែនាំឲ្យអតីតទីប្រឹក្សារបស់ក្រុមហ៊ុន Fujipassc សាខានៅកម្ពុជា សូកប៉ាន់មន្ត្រីកម្ពុជាម្នាក់នៅក្រសួងពាណិជ្ជកម្ម ដើម្បីពន្លឿននីតិវិធីកែប្រែឯកសារ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា៖ «ករណីនេះ កំពុងស្ថិតក្នុងដំណើរការ នីតិវិធីស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន ខណៈកម្ពុជាក៏បានបើកការស៊ើបអង្កេតផ្ទៃក្នុង កំណត់មុខសញ្ញាបុគ្គលប្រព្រឹត្តអំពើល្មើស ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយតាមការចាំបាច់»។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាព សម្រួល នីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងសេវាសាធារណៈពាក់ព័ន្ធឱ្យបានឆាប់រហ័ស លើកកម្ពស់តម្លាភាព និងលុបបំបាត់ចំណាយក្រៅផ្លូវការ។
ក្រុមហ៊ុន សហគ្រាស ត្រូវបានលើកទឹកចិត្តឱ្យធ្វើការចុះបញ្ជី ពាណិជ្ជកម្ម និងចុះបញ្ជីរាល់ការកែប្រែផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអាចស្វែងរកការពិគ្រោះយោបល់ និងជំនួយផ្នែកបច្ចេកទេស-នីតិវិធីពីសេវាកម្មឯកជន ដែលទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់ដោយក្រសួង ដូចមានក្នុងបញ្ជីជូនភ្ជាប់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


