សេដ្ឋកិច្ច
កម្ពុជា-បារាំង គ្រោងរៀបចំវេទិកាធុរកិច្ចលើកទី៣ នៅខែវិច្ឆិកា
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃអង្គារទី ២៣ ឧសភា ២០២៦ បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក Emmanuel LY-BATALLAN ទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) និងទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំង (CCEF) ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារត្រៀមសហការរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦»។ វេទិការនេះ គ្រោងរៀបចំឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៦។

យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែឧសភា ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំងសម្រេចបាន ២៦៧ លានដុល្លារ កើនឡើង ១៥,១% ធៀបនឹងរយៈពេលដូចគ្នាលកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅបារាំងបាន ២១៣ លានដុល្លារ កើនឡើង ១៤,៥% ចំណែកឯបារាំងនាំចូលមកវិញមានតម្លៃ ៥៣ លានដុល្លារ កើនឡើង ១៧,៨%។
នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំងសម្រេចបាន ៥៦៨ លានដុល្លារ កើនឡើង ១១,៧% ធៀបនឹងឆ្នាំ ២០២៤៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


