សេដ្ឋកិច្ច
កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៥ លាននាក់ ធ្លាក់ចុះជាង ១៣% ត្រឹមរយៈពេល ១១ ខែ
កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៥ លាននាក់ (៥១៧២៨៤១) នៅក្នុងរយៈពេល ១១ ខែ ២០២៥ ធ្លាក់ចុះ ១៣,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដោយសារបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងភាពតានតឹងព្រំដែនកម្ពុជា-ថៃ។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៥,១ លាននាក់ ទេសចរណ៍វៀតណាមឈរនៅលំដាប់លេខរៀងទី១ ចំនួនជាង ១,១ លាននាក់ ធ្លាក់ចុះ ៧,៣% ចិន ១,១ លាននាក់ កើនឡើង ៤៣,៥% ថៃ ១ លាននាក់ ធ្លាក់ចុះ ៤៧% អាមេរិកជាង ១៨ ម៉ឺននាក់ ធ្លាក់ចុះ ២,៧% កូរ៉េជាង ១៤ ម៉ឺននាក់ ធ្លាក់ចុះ ១៦%។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា ពិភពលោកកំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងជំងឺឆ្លង។
លោក ធួន ស៊ីណាន យល់ឃើញថា៖ «យើងអាចរក្សាលំនឹងប៉ុណ្ណឹង ជារឿងកត់សម្គាល់មួយ ចំណុចដែលធ្លាក់ចុះដែលយើងមើលឃើញគឺនៅពេលដែលបិទព្រំដែនកម្ពុជា-ថៃភ្ញៀវដែលបាត់បង់គឺភ្ញៀវដែលមកលេងកាស៊ីណូតាមព្រំដែន ហ្នឹងឯង ភ្ញៀវទាំងអស់នោះ មិននាំប្រយោជន៍ច្រើនដល់ប្រជាជនកម្ពុជានោះទេ គឺបានតែមួយផ្នែកទៅលើម្ចាស់កាស៊ីណូ ដែលជាជនជាតិថៃ ចិន និងពន្ធដារមករដ្ឋាភិបាល និងកំណើនការងារក្នុងការស៊ីណូ ប៉ុន្តែមិនទូលំទូលាយដូចទេសចរមកលេងស្រុកយើងទេ»។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ ២០២៣៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


