Connect with us

សេដ្ឋកិច្ច

​កម្ពុជា​នាំចេញ​ទៅ​សហភាពអឺរ៉ុប​ សម្រេចបាន​ ៥ ​ពាន់លានដុល្លារ ​កើនឡើងជាង ១៣% ​នៅឆ្នាំ ២០២៥​

បានផុស

នៅ

កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​សមាជិក​សហភាពអឺរ៉ុប ​សម្រេចបាន ៥ ពាន់ កើនឡើង ១៣,៥៥% នៅក្នុងឆ្នាំ ២០២៥ ធៀបនឹងឆ្នាំ ២០២៤ ដែលសម្រេចបាននូវទំហំទឹកប្រាក់ ៤,៤ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ការដោះដូរទំនិញរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំ ៥,៨៧ ពាន់លានដុល្លារ កើន ១០,២០% ធៀបនឹងឆ្នាំ ២០២៤ ​ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​សហភាពអឺរ៉ុប ​សម្រេចបាន ៥ ពាន់ កើនឡើង ១៣,៥៥% ចំណែកឯ ​សហភាពអឺរ៉ុបនាំ​ចូល​មកវិញមានតម្លៃ ៨៦៣ លានដុល្លារ ធ្លាក់ចុះ ៥,៨៨%។

​ទីផ្សារនាំចេញសំខាន់ៗ​របស់កម្ពុជា នៅក្នុងសហភាពអឺរ៉ុបគឺ ប្រទេសអេស្ប៉ាញ ហូឡង់ អាល្លឺម៉ង់ បារាំង និងបែលហ្ស៊ិក ហើយទំនិញសំខាន់ៗរបស់កម្ពុជា មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​ ទំហំ​ពាណិជ្ជកម្មកម្ពុជាមានកំណើន ​ឆ្លុះបញ្ចាំង​ថា ​កម្ពុជា​នៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានារនូវការផ្គត់ផ្គង់​ បង្កើតសក្ដានុភាពកម្ពុជា ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ និងរក្សាបាននូវជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​ និង​ទីផ្សាររបស់ខ្លួន។​

​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជារួម​មាន​ ចិន អាស៊ាន ​អាមេរិក សហភាពអឺរ៉ុប ​ជប៉ុន កាណាដា ​អង់គ្លេស ​កូរ៉េខាងត្បូង ​អូស្ត្រាលី ​និងឥណ្ឌា។ ​

​កាលពីពេលថ្មីៗនេះ ​លោក​ឧបនាយករដ្ឋមន្ត្រី ​អូន ​ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី ​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ មានប្រសាសន៍ថា ​តាមរយៈការខិតខំកែទម្រង់របស់រាជរដ្ឋាភិបាល​តាមវិស័យសំខាន់ៗ ​សេដ្ឋកិច្ចកម្ពុជា​ បានស្ទុះងើប​ឡើងវិញ​យ៉ាងឆាប់រហ័ស​ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ​ទោះបីជាត្រូវជម្នះ​បញ្ហាប្រឈម​ និងភាពមិន​ប្រាកដប្រជា ​នៃស្ថានភាពតំបន់ និងសាកល​ ដោយសារការ​ប្រឈម​មុខភូមិសាស្ត្រនយោបាយ​ស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសាកល ដែលប៉ះពាល់ដល់​កិច្ច​សហប្រតិបត្តិការ និងពាណិជ្ជ​កម្មអន្តរជាតិ, ការងើបឡើងវិញនៃនិន្នាការឯកតោភាគីនិយម, ភាពមិនច្បាស់លាស់នៃ​ទស្សន​វិស័យ​នៃកំណើនសេដ្ឋកិច្ច នៃបណ្ដាប្រទេស និងតំបន់ ជាដៃគូ​ពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា។​

រាជរដ្ឋាភិបាល​បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចកំណើន​ក្នុង​រង្វង់ ៥,២% ​នៅឆ្នាំ ២០២៥ ​និងសម្រេចកំណើន ៥% សម្រាប់ឆ្នាំ ២០២៦ ​ស្របពេលដែល ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) សម្រាប់មនុស្សម្នាក់ ​ត្រូវរំពឹងថា ​នឹងកើនដល់ ​៣ ០២០ ​ដុល្លារ។​

​កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ​គាំទ្រដោយវិស័យ​ឧស្សាហកម្ម ​វិស័យសេវាកម្ម ​វិស័យកសិកម្ម ​ខណៈ​អត្រា​អតិផរណា​ត្រូវបានព្យាករថា ​ស្ថិតក្នុងរង្វង់ ២,៨%៕​

​អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម