Connect with us

សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន ​បោះទុនរួមគ្នា ​បង្កើតតំបន់សេដ្ឋកិច្ចពិសេស​នៅកំពង់ធំ​

បានផុស

នៅ

វិស័យឯកជនរបស់ជប៉ុន និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ​ម.ក ព្រមទាំងរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី ១២ មិថុនា ២០២៦​ បានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ដើម្បីបង្កើតតំបន់សេដ្ឋ​កិច្ច​​ពិ​សេស​​​កំពង់ធំ ​(Kampong Thom Special Economic Zone-KTSEZ) លើកកម្ពស់​ឧស្សា​ហកម្ម​ជំនួស​​ការ​នាំចូល និងឧស្សាហកម្មដែលផ្តោតលើការនាំចេញ ដោយបង្កើត​ខ្សែ​សង្វាក់ផ្គត់ផ្គង់កសិ-ឧស្សា​ហកម្ម​ដែល​មាន​តម្លៃបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោងនេះមានគោលបំណងអភិវឌ្ឍតំបន់កសិ-ឧស្សាហកម្មកែច្នៃ តាមគំរូ «ពីកសិដ្ឋាន​ដល់​រោង​ចក្រ» ​ដែល​​នឹងលើកកម្ពស់ឧស្សាហកម្មជំនួសការនាំចូល និងឧស្សាហកម្មដែលផ្តោតលើការនាំ​ចេញ ដោយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែម។ ​

​គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរំពឹងថា នឹងពង្រឹងឧស្សាហូបនីយកម្មជនបទ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលរបស់កសិករ តាមរយៈការអភិវឌ្ឍឧស្សាហកម្ម កែច្នៃកសិផល។

​ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំនេះ គឺស្របទៅតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ​និងគោលនយោ​បាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ ជំរុញទំនើបកម្មវិស័យកសិកម្ម ការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម និងការអភិវឌ្ឍតំបន់​ប្រកប​ដោយ​តុល្យភាព។

​គម្រោងនេះ ​គាំទ្រ​ដល់​កិច្ចខិតខំប្រឹងប្រែងរបស់ជាតិ ក្នុងការពង្រឹងវិស័យកសិ-ឧស្សាហកម្ម​របស់​កម្ពុជា​ បង្កើត​​ឱកាស​ការងារ​នៅតំបន់ជនបទ​ និងបង្កើនសមត្ថភាព​ប្រកួតប្រជែងរបស់​ផលិតផល​កសិកម្ម​កម្ពុជាទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត មានប្រសា​ស​ន៍​​អំពីគម្រោងនេះថា៖ «គម្រោងនេះគឺជាការបោះ​ជំហានចូលទៅ​ក្នុងវិស័យថ្មី​មួយ​សម្រាប់​ក្រុមហ៊ុនរបស់យើង​ ហើយវា​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការចូល​រួមចំណែកដល់ការ​អភិវឌ្ឍតំ​បន់​ជន​បទ​ ដោយប្រើប្រាស់ជំនាញ និងបទពិសោធន៍ ដែល​យើងបានកសាងអស់រយៈពេល​ជាងពីរ​ទសវត្សរ៍​កន្លងមក។ ​តាមរយៈតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ យើងមានគោលបំណង បង្កើតឱកាសការងារ​ប្រកបដោយ​ចីរភាព ផ្តល់ប្រភពចំណូលមានស្ថិរភាពដល់សហគមន៍ជនបទ និងគាំទ្រដល់ការអភិវឌ្ឍវិស័យ កសិ-ឧស្សា​ហកម្មរបស់កម្ពុជា»។​

​ដោយផ្អែកលើបទពិសោធន៍ជាងពីរទសវត្សរ៍ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានគោលបំណងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ ឱ្យក្លាយ​ជា​តំបន់កសិ-ឧស្សាហកម្មកែច្នៃតាមគំរូ «ពីកសិដ្ឋានដល់រោងចក្រ» ឈានមុខគេ ដែលរួមចំណែក​ពង្រឹង ខ្សែសង្វាក់តម្លៃកសិកម្ម ទាក់ទាញការវិនិយោគប្រកបដោយ គុណភាព និងបង្កើតឱកាស​សេដ្ឋកិច្ច​ប្រកបដោយចីរភាពសម្រាប់​ប្រជាកសិករ និងសហគមន៍ជនបទនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម