សេដ្ឋកិច្ច
សហគ្រាសកែច្នៃ ចុះកិច្ចព្រមព្រៀងទិញគ្រាប់ស្វាយចន្ទី ៦ ០០០ តោន ពីកសិករ
ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី Khmer Agro Cashew Co Ltd នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៦ បានចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើមចំនួន ៦០០០ តោន ពីសហគមន៍កសិកម្មចំនួន ៦ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

កិច្ចសន្យាផលិតកម្មកសិកម្មស្ដីពីការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមពូជ M23 មានរយៈពេល ២ ខែ នៅរដូវកាលប្រមូលផលឆ្នាំ ២០២៦ ខណៈសហគ្រាសមានទិសដៅប្រមូលទិញគ្រាប់ស្វាយចន្ទីដែលមានស្ដង់ដា គុណភាព ដើម្បីយកទៅកែច្នៃហើយនាំចេញ ដែលនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពកសិករនៅក្នុងសហគមន៍។
លោក អ៊ា កុកឆេង ប្រធានគ្រប់គ្រងក្រុមហ៊ុន Khmer Agro Cashew មានប្រសាសន៍ថា សហគ្រាស Khmer Agro Cashew Co Ltd ទើបតែបង្កើតឡើងដំបូង នៅក្នុងឆ្នាំ ២០២៥ មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ៥០ តោន ក្នុងមួយថ្ងៃ ហើយគ្រោងនឹងដំណើរការកែច្នៃនៅពាក់កណ្ដាលឆ្នាំ ២០២៦។ ទីផ្សារនាំចេញរបស់ក្រុមហ៊ុន គ្រោងនាំចេញទៅប្រទេសជប៉ុន កោះតៃវ៉ាន់ និងទីផ្សារអឺរ៉ុប។

លោក អ៊ា កុកឆេង បញ្ជាក់ថា កិច្ចសន្យាទិញ-លក់គ្រាប់ស្វាយចន្ទីជាមួយសហគមន៍កសិកម្មធ្វើឡើងក្នុងតម្លៃទីផ្សារ តម្លៃដែលក្រុមហ៊ុនផ្ដល់ជូនគឺប្រហាក់ប្រហែលជាមួយឈ្មួញកណ្ដាល។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


