សេដ្ឋកិច្ច
តម្លៃគ្រាប់ស្វាយចន្ទីស្ទុះឡើង នៅចំពេលទិន្នផលធ្លាក់ចុះ
តម្លៃទីផ្សារគ្រាប់ស្វាយចន្ទីឆៅកម្ពុជាបានស្ទុះឡើងខ្ពស់ជាប្រវត្តិសាស្ត្រដល់ជាង ៧០០០ រៀល ក្នុងមួយគីឡូក្រាម នារយៈពេលប៉ុន្មានថ្ងៃនេះ នៅចំពេលដែលទិន្នផលថយចុះដោយសារការប្រែប្រួលអាកាសធាតុ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី ១២ ខែមីនានេះថា តម្លៃគ្រាប់ស្វាយចន្ទីឆៅបានហក់ឡើងពី ៥២០០ រៀល ក្នុងមួយគីឡូក្រាម ដល់ជាង ៧០០០ រៀល ក្នុងមួយគីឡូក្រាម ប្រៀបធៀបនឹងរដូវប្រមូលផលឆ្នាំមុន។
កត្តាដែលធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីហក់ឡើង ដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ធ្វើឱ្យការប្រមូលផលមានភាពយឺតយ៉ាវ និងអាចកាត់បន្ថយផលិតកម្ម ប្រសិនបើដំណាំរងការខូចខាត។

ម្យ៉ាងទៀត គោលនយោបាយរឹតត្បិតលើការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅអាហ្វ្រិកខាងលិច ដើម្បីពង្រឹងឧស្សាហកម្មកែច្នៃក្នុងស្រុក ក៏ជាកត្តាជំរុញតម្លៃគ្រាប់ស្វាយចន្ទីឱ្យកើនឡើងផងដែរ។
វិធានការបែបនេះអាចនឹងធ្វើឱ្យការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅជាសកលមានភាពតឹងតែង ខណៈដែលអាហ្វ្រិកខាងលិចនៅតែជាតំបន់ផលិតដ៏ធំបំផុតមួយរបស់ពិភពលោក។
លោក ងួន គួយ ម្ចាស់ចម្ការស្វាយចន្ទីនៅខេត្តស្ទឹងត្រែង បានប្រាប់ថា ជាទូរទៅចម្ការរបស់លោកអាចទទួលផលប្រមាណ ២,៥ តោន ទៅ ៣ តោន ក្នុងមួយហិកតា ប៉ុន្តែឆ្នាំនេះ ទិន្នផលបានថយចុះដល់ ១,៥ តោន ទៅ ២ តោន ក្នុងមួយហិកតា។

ចំណែកឯ ម្ចាស់ចម្ការស្វាយចន្ទីនៅខេត្តក្រចេះ លោក បូ រ៉ា ប្រាប់ថា៖ «ឆ្នាំមុន ខ្ញុំរើសម្ដងបានជាង ១០០ គីឡូក្រាម (២-៣ ថ្ងៃរើសម្ដង) តែឆ្នាំនេះ រើសម្ដងបានតែ ១០ គីឡូក្រាម (១សប្ដាហ៍ម្ដង) ស្វាយចន្ទីឃើញមានតែផ្ដា តែអត់ក្ដិបទេ»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានភ្លៀងកក់ខែ បានធ្វើឱ្យដំណាំស្វាយចន្ទីជាច្រើនរងការខូចខាត ខណៈការប្រមូលផលទើបចាប់ផ្ដើមបានតិចតួច។
លោក អួន ស៊ីឡុត បន្ថែមថា ប្រសិនបើវិបត្តិអាកាសធាតុនៅតែបន្តរំខានដល់ខ្សែច្រវាក់ផលិតកម្ម នោះ ទិន្នផលស្វាយចន្ទីកម្ពុជានៅឆ្នាំ២០២៦ អាចនឹងប្រឈមនឹងការធ្លាក់ចុះខ្លាំង។

ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅរដូវកាលថ្មី ឆ្នាំ ២០២៦ នឹងត្រូវពន្យាពេលដល់ខែមេសា ដោយសារអាកាសធាតុបានធ្វើឱ្យចន្ទីទុំយឺតជាងការរំពឹងទុក។
ទិន្នផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជារំពឹងសម្រេចបាន ៨០ ម៉ឺនតោន ដល់ ១ លានតោន នៅក្នុងរដូវប្រមូលផលឆ្នាំ ២០២៦ ដោយសារការកើនឡើង នៃផ្ទៃដីដាំដុះ រួមផ្សំនឹងការអំណោយផលពីអាកាសធាតុ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។ គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៧៤ ម៉ឺនហិកតា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


