សេដ្ឋកិច្ច
ក្រុមហ៊ុនសិង្ហបុរី TechCoop សាកល្បងទិញគ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជា មួយកុងតឺន័រ ក្នុងមួយខែ
ក្រុមហ៊ុនពហុជាតិដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី TechCoop ចាប់ផ្តើមគម្រោងសាកល្បងទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួនមួយកុងតឺន័រក្នុងមួយខែពីកម្ពុជា។

សមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៦ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន TechCoop ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលក្នុងវិស័យស្វាយចន្ទីកម្ពុជា។
ក្រុមហ៊ុន TechCoop កំពុងពិចារណាលើគំរូភាពជាដៃគូផ្សេងទៀត រួមមានការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនកែច្នៃក្នុងស្រុក ដែលបង្ហាញពីផ្អែកលើគុណភាពការគ្រប់គ្រងរឹងមាំ និងមានការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយវិនិយោគិនអន្តរជាតិ។ ភាពជាដៃគូទាំងនេះ អាចឱ្យក្រុមហ៊ុន TechCoop ទទួលបានគ្រាប់ស្វាយចន្ទីដែលមានគុណភាពខ្ពស់ (Premium) ពីប្រទេសកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាត្រូវបានទទួលស្គាល់ជាសកលថាជាផលិតផលលំដាប់ខ្ពស់។

លោកក៏បានលើកឡើងពីឱកាសក្នុងការផលិតស្វាយចន្ទីសរីរាង្គ និងបានណែនាំឱ្យក្រុមហ៊ុន TechCoop ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន Mirarth Agri Tech ដែលជាក្រុមហ៊ុនទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីស្ថាប័ន Ecocert សម្រាប់វិញ្ញាបនបត្រសរីរាង្គ។
ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅរដូវកាលថ្មី ឆ្នាំ ២០២៦ នឹងត្រូវពន្យាពេលដល់ខែមេសា ដោយសារអាកាសធាតុបានធ្វើឱ្យចន្ទីទុំយឺតជាងការរំពឹងទុក។
ទិន្នផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជារំពឹងសម្រេចបាន ៨០ ម៉ឺនតោន ដល់ ១ លានតោន នៅក្នុងរដូវប្រមូលផលឆ្នាំ ២០២៦ ដោយសារការកើនឡើង នៃផ្ទៃដីដាំដុះ រួមផ្សំនឹងការអំណោយផលពីអាកាសធាតុ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។ គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៧៤ ម៉ឺនហិកតា៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


