ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរអន្តរជាតិទៅថៃ បន្តធ្លាក់ចុះគួរឱ្យបារម្ភនៅដើមឆ្នាំនេះ
ចំនួនភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃបានបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភនៅដើមឆ្នាំនេះ (១ មករា – ១៥ កុម្ភៈ) ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដល់ទៅប្រមាណ ៧,៥៩% មកត្រឹម ៥,០៧ លាននាក់។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលស្រង់ទិន្នន័យពីក្រសួងទេសចរណ៍ថៃ កាលពីថ្ងៃអង្គារ។

ក្នុងនោះ ចិននៅតែជាទីផ្សារធំជាមួយនឹងភ្ញៀវទេសចរជាង ៧៧០ ០០០ នាក់ និងបន្ទាប់មកគឺម៉ាឡេស៊ីជាង ៤៦១ ០០០ នាក់។
ថៃបានកំណត់គោលដៅការមកដល់នៃភ្ញៀវទេសចរបរទេសប្រមាណ ៣៥ លាននាក់នៅឆ្នាំនេះ ដែលទាបជាងកម្រិត ៤០ លាននាក់ ក្នុងឆ្នាំ ២០១៩ ពោលគឺមុនសម័យកូវីដ១៩។
គេមើលឃើញថា ការធ្លាក់ចុះនៃចំនួនភ្ញៀវនៅដើមឆ្នាំនេះ គឺជាការបន្តនៃវិបត្តិទេសចរណ៍កាលពីឆ្នាំមុន ដែលថៃបានកត់ត្រាភ្ញៀវបរទេសត្រឹម ៣២,៩ លាននាក់ ពោលគឺធ្លាក់ចុះ ៧,២៣% ធៀបនឹងឆ្នាំ ២០២៤។
វិស័យទេសចរណ៍ថៃនៅឆ្នាំមុន បានប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ រាប់តាំងពីដើមរហូតដល់ចុងឆ្នាំ រួមទាំងកង្វល់សុវត្ថិភាពពាក់ព័ន្ធនឹងការជួញដូរមនុស្ស ប្រាក់បាតឡើងថ្លៃ ជម្លោះព្រំដែនជាមួយកម្ពុជា គ្រោះទឹកជំនន់ និងរញ្ជួយដី ហានិភ័យពីខាងក្រៅរួមទាំងពន្ធអាមេរិក និងការប្រកួតប្រជែងពីប្រទេសក្នុងតំបន់ផ្សេងៗទៀត រួមទាំងវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


