ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើង ៤% ម្សិលមិញ និងបន្តកើនឡើងថ្ងៃនេះ ជុំវិញបញ្ហាអាមេរិក-អ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិបានហក់ឡើងប្រមាណ ៤% ពេលបិទការជួញដូរកាលពីថ្ងៃពុធ ហើយបន្តកើនឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជុំវិញភាពតានតឹងភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានកើនដល់ប្រហែល ៧០ ដុល្លារ/បារ៉ែល នៅថ្ងៃពុធ និងកើន ០,២៨% នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដល់ ៧០,៥៥ ដុល្លារ/បារ៉ែល។ តម្លៃប្រេងអាមេរិក WTI វិញ កើនឡើងដល់ប្រហែល ៦៥ ដុល្លារ/បារ៉ែល នៅថ្ងៃពុធ និងបន្តកើន ០,៣៤% ទៀត ដល់ ៦៥,៤១ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃព្រហស្បតិ៍ដូចគ្នា។
អ្នកជំនាញបានលើកឡើងថា ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ បានបង្កក្ដីបារម្ភអំពីការរំខានផ្នែកផ្គត់ផ្គង់ប្រេងចេញពីតំបន់មជ្ឈិមបូព៌ា ដែលជាហេតុធ្វើឱ្យតម្លៃប្រេងកើនឡើង។
សេតវិមានបាននិយាយនៅថ្ងៃពុធថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវនាសប្ដាហ៍នេះ មានវឌ្ឍនភាពតិចតួច ដោយភាគីទាំង២នៅតែមិនចុះសម្រុងគ្នាលើបញ្ហាសំខាន់ៗមួយចំនួន។
នៅថ្ងៃព្រហស្បតិ៍នេះ អ៊ីរ៉ង់បានប្រកាសថាខ្លួនមានគម្រោងបាញ់រ៉ុក្កែតនៅតំបន់ភាគខាងត្បូង។ ក្នុងពេលជាមួយគ្នានោះ អាមេរិកបានរំកិលនាវាចម្បាំងឱ្យកាន់តែខិតជិតអ៊ីរ៉ង់ ដោយលោកអនុប្រធានាធិបតី JD Vance បាននិយាយថា អាមេរិកកំពុងសម្រេចចិត្តថាតើត្រូវបន្តព្យាយាមចរចាការទូត ឬប្រើវិធីសាស្រ្តផ្សេងទៀត។
ដោយឡែកការចរចាសន្តិភាពរយៈពេល ២ ថ្ងៃនៅទីក្រុងហ្សឺណែវរវាងអ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់ទៅដោយគ្មានវឌ្ឍនភាពអ្វីធំដុំឡើយ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីពីបទពន្យារពេលកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយអាមេរិក ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៤ ឆ្នាំ។
មូលហេតុដែលធ្វើឱ្យតម្លៃប្រេងកើនឡើងមួយទៀត គឺការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេង សាំង និងប្រេងឥន្ធនៈផ្សេងទៀតរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន៕
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


