សេដ្ឋកិច្ច
ប្រេងកូឡា និងប្រេងខ្យល់ផលិតក្នុងស្រុក កំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ
ម្ចាស់សិប្បកម្មផលិតប្រេងកូឡា និងប្រេងខ្យល់ ស្ថិតនៅខេត្តប៉ៃលិនមួយ បានឱ្យដឹងថា បច្ចុប្បន្នផលិតផលប្រេងកូឡា និងប្រេងខ្យល់របស់សិប្បកម្មខ្លួនកំពុងទទួលបានការគាំទ្រ ខណៈប្រជាជនខ្មែរពហិការទំនិញរបស់ថៃ។

លោក ស៊ឹម ម៉េងទ្រី ម្ចាស់សិប្បកម្មផលិតប្រេងកូឡា និងប្រេងខ្យល់ ខ្មែរម៉េងទ្រី៩៩៩ ប្រាប់ កម្ពុជាថ្មី ថា មួយរយៈចុងក្រោយមកនេះ ផលិតផលនៅក្នុងសិប្បកម្មរបស់លោកកំពុងទទួលបានការគាំទ្រយ៉ាងច្រើនគួរសម ខណៈប្រជាជនខ្មែរបន្តពហិការទំនិញរបស់ថៃ។

លោកបន្តថា មិនត្រឹមតែរឿងពហិការនោះទេ ផ្ទុយទៅវិញ ផលិតផលក្នុងសិប្បកម្ម ខ្មែរម៉េងទ្រី៩៩៩ របស់លោកចាប់តាំងពីបើកដំណើរកាលពីឆ្នាំ ២០០២មក ភាគច្រើនអតិថិជនខ្មែរបានស្គាល់ និងប្រើប្រាស់ផលិតផលប្រេងកូឡា និងប្រេងខ្យល់នេះតាំងពីពេលនោះរួចមកហើយដែរ។
ជាងនេះទៅទៀត ក្រៅពីការគាំទ្ររបស់ប្រជាជនខ្មែរ រឿងដែលសំខាន់មួយទៀត គឺការរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរមួយរយៈចុងក្រោយមកនេះ ក៏បានធ្វើឱ្យមហាជនខ្មែរកាន់តែបានស្វែងយល់ និងកាន់ស្គាល់អំពីផលិតផលរបស់ខ្មែរដែលផលិតបានក្នុងស្រុកកាន់តែច្រើនឡើងៗផងដែរ។

យ៉ាងណាមិញ ទាក់ទងនឹងគុណភាពប្រេងកូឡា និងប្រេងខ្យល់ដែលផលិតបានក្នុងស្រុកវិញ ដ្បិតតែពុំទាន់ទូលំទូលាយដូចផលិតផលបរទេស ប៉ុន្តែលោក ស៊ឹម ម៉េងទ្រី យល់ឃើញថា «អ្វីៗទាំងអស់វាត្រូវការពេលវេលាដើម្បីឱ្យប្រជាជនខ្មែរប្ដូរផ្នត់គំនិតមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនជាងមុន ជំហានដំបូងយើងត្រូវផលិតរបស់ដែលមានគុណភាព និងស្តង់ដា នោះទើបផលិតផលខ្មែរនឹងអាចប្រកួតប្រជែងជាមួយរបស់នាំចូលបាន»។
ក្រៅពីការផលិតប្រេងកូឡា និងប្រេងខ្យល់ សិប្បកម្ម ខ្មែរម៉េងទ្រី៩៩៩ ក៏បានព្យាយាមផលិតនូវផលិតផលជាច្រើនមុខទៀតសម្រាប់តម្រូវការទីផ្សារក្នុងស្រុក ក្នុងនោះមាន៖ ប្រេងម៉ាស្សា សាប៊ូកក់សក់ និងស្រាសុខភាព ដែលភាគច្រើនផលិតផលទាំងនេះគឺសុទ្ធសឹងតែប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកមុននឹងផលិតចេញមកដាក់លក់លើទីផ្សារ។
សិប្បកម្មផលិតប្រេងកូឡា និងប្រេងខ្យល់របស់លោក ស៊ឹម ម៉េងទ្រី ជាសិប្បកម្មខ្នាតតូចមួយដែលបានបើកដំណើរកាលពីឆ្នាំ ២០០២។ បច្ចុប្បន្នមានទីតាំងស្ថិតនៅ ភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕


អត្ថបទ ៖ សួស សិត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


