Connect with us

សេដ្ឋកិច្ច

កម្ពុជា ​ត្រៀមរថយន្តក្រុង ​៦០០ ​គ្រឿង​ ដឹក​ប្រជាពលរដ្ឋ​ទៅស្រុក​កំណើត ​ឥតគិតថ្លៃ ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី

បានផុស

នៅ

​រដ្ឋបាលរាជធានីភ្នំពេញ​ ​​ប្រកាសត្រៀមបញ្ចេញរថយន្តក្រុង​សាធារ​ណៈ​ចំនួន​ ​៦០០ ​គ្រឿង​ ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅលេងស្រុកកំណើត ​ក្នុងឱកាសបុណ្យ​ចូល​ឆ្នាំថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាដឹកជញ្ជូន ដោយឥតគិតថ្លៃមានរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ២០២៦ ដើម្បីជួយ​សម្រួល​ដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើដំណើរទៅលេងស្រុកកំណើត​ជួបជុំគ្រួសារសាច់ញាតិ។​

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រើរថយន្តក្រុងចំនួន ១០០ គ្រឿង។

ចំណែកឯសេវាដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងតាមបណ្ដាខេត្តត្រឡប់មកភ្នំពេញវិញ ប្រើរថយន្តក្រុង ៥០០ គ្រឿង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម