Connect with us

សេដ្ឋកិច្ច

ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុ​ រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ ​និង​កសាងភាពធន់​សេដ្ឋកិច្ច

បានផុស

នៅ

លោក​ស្រី​បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ​មានប្រសាសន៍ថា ​ប្រព័ន្ធ​វដ្តករ​សាស្ត្រ​ហិរញ្ញវត្ថុ នឹង​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោល​នយោ​បាយ ​និង​គំនិតផ្តួចផ្តើមនានា ​ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការកសាងភាពធន់​នៃ​សេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ​ដំណាក់កាលទី១ ​ផែនការមេ សម្រាប់អភិវឌ្ឍ​វិស័យថាមពលអគ្គិសនីឆ្នាំ២០២២-២០៤០ និង​ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួល អាកាស​ធាតុកម្ពុជាឆ្នាំ២០២៤-២០៣៣។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ស្រី​បណ្ឌិត ជា សិរី ​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធវដ្តករ​សាស្ត្រហិរញ្ញវត្ថុនៅថ្ងៃទី ២៧ មេសា ២០២៦។

​លោកស្រីបណ្ឌិត ជា សិរី​ បាន​បន្ថែម​ថា ​ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុ​មិនត្រឹមតែអាចចូលរួមចំណែក​ក្នុង​ការ​ដោះស្រាយផលប៉ះពាល់ដែល​បណ្តាលមកពីការ​ប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបនឹងតម្រូវការអនុលោម​ភាពតាមស្តង់ដា​បរិស្ថានរបស់ដៃគូពាណិជ្ជកម្ម ដើម្បី​រក្សាការប្រកួតប្រជែងក្នុងទីផ្សារសកល។ ​

លោកស្រីបណ្ឌិត ជា សិរី ​បានបន្ថែមថា ​ស្របតាមទិសដៅនេះ យើងនឹង​បន្តរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ត្រឹមឆ្នាំ២០៣៥ ដូចដែលបានចែងនៅ​ក្នុងផែនការ​ជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ ហើយដើម្បី​សម្រេចបាននូវគោលដៅនេះ នឹងត្រូវការការវិនិយោគទាំងពីផ្នែកសាធារណៈ និងផ្នែកឯកជន សម្រាប់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងសកម្មភាព ជំរុញនានាហើយថវិកាសាធារណៈតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ទេ សម្រាប់តម្រូវការហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់នេះ។

កម្ពុជាត្រូវតែកៀរគរមូលធនឯកជនទាំងក្នុង និងក្រៅប្រទេស ដើម្បីកាត់បន្ថយគម្លាតមូលនិធិនេះដែលនឹងជួយលើកទឹកចិត្តដល់គម្រោងវិនិយោគបៃតង និងការចូលរួមពីសំណាក់វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដែលអាចផ្តល់មូលនិធិប្រកបដោយចីរភាពដល់សកម្មភាពអាកាសធាតុដែលចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម