ព័ត៌មានអន្ដរជាតិ
ADB៖ វៀតណាមបន្តមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅអាស៊ានឆ្នាំនេះ ទោះមានហានិភ័យសកល
សេដ្ឋកិច្ចវៀតណាមនឹងបន្តកើនឡើងវ៉ាដាច់គេនៅអាស៊ីអាគ្នេយ៍ ក្នុងអត្រាប្រមាណ ៧,២% នៅឆ្នាំ ២០២៦ និង ៧,០% នៅឆ្នាំ២០២៧។ នេះបើតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកក្កដា ឆ្នាំ២០២៦ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយកាលពីថ្ងៃពុធ។

ADB បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅតែមានភាពរឹងមាំ ដោយសារវិស័យផលិតកម្មបន្តរីកចម្រើន ការនាំចេញ និងការវិនិយោគនៅតែមានស្ថិរភាព ខណៈតម្រូវការក្នុងស្រុកក៏បន្តគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនឹងនេះ អត្រាអតិផរណានឹងកើនពី ៣,៣% នៅឆ្នាំ២០២៥ មក ៤,០% នៅឆ្នាំ២០២៦ មុននឹងថយមក ៣,៨% នៅឆ្នាំ២០២៧។
ក្រៅពីវៀតណាម ADB បានព្យាករថា សេដ្ឋកិច្ចឥណ្ឌូណេស៊ីនឹងកើនឡើង ៥,២% នៅឆ្នាំ ២០២៦, ម៉ាឡេស៊ី ៤,៦% កម្ពុជា ៤,១% ឡាវ ៤% ហ្វីលីពីន ៣,៨% មីយ៉ាន់ម៉ា ២,៤% និងថៃ និងប្រ៊ុយណេ ១,៨% ។
ក្នុងរបាយការណ៍ដដែល ADB បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកមកនៅ ៤,៩% ក្នុងឆ្នាំ២០២៦ ពី ៥,៥% ក្នុងឆ្នាំ២០២៥ ហើយទាបជាងការព្យាករកាលពីខែមេសាចំនួន ០,២ ភាគរយ។ ទោះជាយ៉ាងណា ស្ថាប័ននេះនៅតែរក្សាការព្យាករកំណើនសម្រាប់ឆ្នាំ២០២៧ នៅ ៥,១% ដោយរំពឹងថាសកម្មភាពសេដ្ឋកិច្ចនឹងងើបឡើងវិញ បន្ទាប់ពីសម្ពាធខាងក្រៅថយចុះជាបន្តបន្ទាប់។
ADB បានបញ្ជាក់ថា ការរំខានយូរអង្វែងនៅក្នុងទីផ្សារថាមពលសកល ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា បានដាក់សម្ពាធខ្លាំងជាងការរំពឹងទុកទៅលើសេដ្ឋកិច្ចក្នុងតំបន់។ ទោះបីមានកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីខែមិថុនាក៏ដោយ ADB រំពឹងថា ភាពមិនប្រាកដប្រជានៅក្នុងទីផ្សារថាមពលនឹងថយចុះតែបន្តិចម្តងៗប៉ុណ្ណោះ។
របាយការណ៍ក៏បានព្រមានថា ការកើនឡើងនៃតម្លៃថាមពលកំពុងជះឥទ្ធិពលទៅលើតម្លៃជីកសិកម្ម ទំនិញសំខាន់ៗ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ដែលធ្វើឱ្យសម្ពាធអតិផរណានៅទូទាំងតំបន់បន្តកើនឡើង។
ប្រធានសេដ្ឋវិទូរបស់ ADB លោក Albert Park បានលើកឡើងថា ទោះបីតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅតែបង្ហាញភាពធន់នៃកំណើនសេដ្ឋកិច្ចក៏ដោយ បញ្ហាប្រឈមដែលកើតចេញពីជម្លោះនៅមជ្ឈិមបូព៌ា តម្រូវឱ្យរដ្ឋាភិបាលនានារក្សាតុល្យភាពរវាងការជំរុញកំណើនសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា។
ADB ក៏បានព្រមានផងដែរថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងអស្ថិរភាពដែលអាចអូសបន្លាយនៅលើពិភពលោក នឹងនៅតែជាហានិភ័យសំខាន់សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ដោយអាចបង្កឱ្យទីផ្សារថាមពលកាន់តែតឹងរ៉ឹង បង្កើនសម្ពាធអតិផរណា និងបន្ថែមហានិភ័យចំពោះសេដ្ឋកិច្ចប្រទេសនានា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


