ព័ត៌មានអន្ដរជាតិ
វៀតណាមបន្តអនុគ្រោះពន្ធប្រេងឥន្ធនៈដល់ចុងខែកញ្ញា ជុំវិញភាពតានតឹងមជ្ឈិមបូព៌ា
វៀតណាមបានសម្រេចបន្តវិធានការបន្ធូរបន្ថយពន្ធប្រេងឥន្ធនៈរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលក្នុងស្រុក ធានាសន្តិសុខថាមពល និងគាំទ្រដល់កំណើនសេដ្ឋកិច្ច ចំពេលភាពតានតឹងមជ្ឈិមបូព៌ានៅតែបន្ត។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre នៅថ្ងៃព្រហស្បតិ៍។

ការបន្ធូរបន្ថយពន្ធនោះ រួមទាំងការរក្សាអត្រា ០% សម្រាប់ពន្ធអនុគ្រោះនាំចូល និងពន្ធការពារបរិស្ថាន និងការលើកលែងពន្ធលើតម្លៃបន្ថែម។ វាអនុវត្តលើប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងយន្តហោះ និងប្រេង kerosene ជាដើម។
រដ្ឋាភិបាលវៀតណាមបានប្រកាសពីការបន្ដនេះ ក្រោមសំណើរបស់ក្រសួងហិរញ្ញវត្ថុ។ ដើមឡើយ វិធានការដដែលបានផុតកំណត់នៅចុងខែមេសា រួមមកបន្តដល់ចុងខែមិថុនា។
រដ្ឋាភិបាលវៀតណាមបាននិយាយថា ការពន្យារពេលចុងក្រោយនេះ ឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ដែលជាប់ទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា ហើយវិធានការយ៉ាងណានោះ គឺអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចសង្គម តម្រូវការសន្តិសុខថាមពល និងការអភិវឌ្ឍនៅក្នុងទីផ្សារប្រេងឥន្ធនៈក្នុងស្រុក៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


