Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមកើបចំណូលជាង ២២ ប៊ីលានដុល្លារ ពីការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ នៅឆមាសទី១

បានផុស

នៅ

ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាម រកចំណូលពីការនាំចេញបានប្រមាណ ២២,២ ប៊ីលានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំនេះ កើនឡើង ១,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS នាថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីជាតម្រូវការទីផ្សារពិភពលោកនៅតែទន់ខ្សោយ និងការប្រកួតប្រជែងតម្លៃកាន់តែខ្លាំងក៏ដោយ ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់​វៀតណាម នៅតែរក្សាបានអតិរេកពាណិជ្ជកម្មជិត ១០ ប៊ីលានដុល្លារ ក្នុងរយៈពេល ៦ ខែដំបូង។

សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម (VITAS) បានឱ្យដឹងថា ​សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ដោយមានតម្លៃនាំចេញ ៦,៨១ ប៊ីលានដុល្លារ ក្នុងរយៈពេល ៥ ខែដំបូង កើនឡើង ១,៣% និងស្មើប្រមាណ ៤៥% នៃការនាំចេញសរុប។ ចំណែកទីផ្សារសហភាពអឺរ៉ុប (EU) ក៏មានកំណើនល្អ ដោយការនាំចេញកើនឡើង ៨,៨% ដល់ ១,៩៤ ប៊ីលានដុល្លារ។ ទោះជាយ៉ាងណា ការនាំចេញទៅកាន់ជប៉ុន និងកូរ៉េខាងត្បូងបានធ្លាក់ចុះ។

VITAS បញ្ជាក់ថា ឧស្សាហកម្មនេះនៅតែប្រឈមបញ្ហាជាច្រើន ដូចជា ការពឹងផ្អែកលើវត្ថុធាតុដើមនាំចូលដែលមានសមាមាត្ររហូតដល់ ៦០-៧០% នៃការផលិត ការចំណាយខ្ពស់ក្នុងការអនុវត្តស្តង់ដារ ESG និងការប្រែប្រួលនៃគោលនយោបាយពាណិជ្ជកម្មពិភពលោក។

ដើម្បីសម្រេចគោលដៅនាំចេញ ៤៨ ប៊ីលានដុល្លារ សម្រាប់ឆ្នាំនេះ វៀតណាមមានគោលបំណងរក្សាការនាំចេញឱ្យលើស ៤ ប៊ីលានដុល្លារ ក្នុងមួយខែ នៅឆមាសទី២ ព្រមទាំងពង្រីកទីផ្សារ បង្កើនការផលិតវត្ថុធាតុដើមក្នុងស្រុក និងវិនិយោគលើបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម