Connect with us

សេដ្ឋកិច្ច

កម្ពុជា ចូល​រួមពិព័រណ៍​នៅ​អាមេរិក​ ដើម្បីផ្សព្វផ្សាយគុណភាពអង្ករ

បានផុស

នៅ

ឧកញ៉ា​ ឡាយ ឈុន ហួ ​ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​(CRF) នៅថ្ងៃទី ២៨ មិថុនា ២០២៦ ​បានដឹកនាំសមាជិក ​ដែលជាក្រុមហ៊ុន​នាំ​ចេញអង្ករ​ចំនួន ​១០ ​ចូលរួមតាំងពិព័រណ៍ម្ហូបអាហារ​ប្រចាំឆ្នាំនៅ​ទីក្រុងញូយ៉ក​ សហរដ្ឋអាមេរិក​ (Summer Fancy Food Show 2026) ដើម្បីផ្សព្វផ្សាយគុណភាពអង្កររបស់កម្ពុជា​ និងធ្វើពិពិធកម្ម​ទីផ្សារ​ក្នុងការបង្កើនឱកាស​ និងផ្សារ​ភ្ជាប់​ទំនាក់ទំនង ជាមួយអ្នកទិញអន្តរជាតិ ជាពិសេសអ្នកទិញ​នៅសហរដ្ឋអាម៉េរិក។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា​ ឡាយ ឈុន ហួ ​ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​មានប្រសាសន៍ថា​ នេះគឺជាលើកដំបូង​របស់កម្ពុជា ក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ Summer Fancy Food Show 2026 ដែលការចូលរួមនេះ មានការតាំងបង្ហាញនូវផលិតផលរបស់វិស័យឯកជនរួមគ្នាជាក្រុម នៅក្រោមដំបូលនៃពន្លារួមនៃទង់ជាតិកម្ពុជា។​

​Summer Fancy Food Show 2026 គឺជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ​ដ៏ធំបំផុតមួយនៅ​សហរដ្ឋអាម៉េរិក ដែលផ្ដោតសំខាន់​លើការបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ និងការច្នៃ​ប្រឌិតថ្មីៗ ដូចជាផលិតផលសរីរាង្គ និង​ផលិតផលប្រកបដោយនិរន្តរភាព ដែលធ្វើឱ្យព្រឹត្តិការណ៍​នេះក្លាយជាវេទិកាដ៏សំខាន់​សម្រាប់​ក្រុមហ៊ុនទាំងឡាយណាដែលចង់ពង្រីកទីផ្សារអន្តរជាតិ និងស្វែង​រកកិច្ចសន្យាលក់ក្នុងបរិមាណធំ។ ​

​Summer Fancy Food Show 2026 ត្រូវបានរៀបចំឡើង​ជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍​នេះ ត្រូវបានរៀបចំនៅ​មជ្ឈ​មណ្ឌល Javits ក្នុងទីក្រុងញូវយ៉ក​ ដែលមានក្រុមហ៊ុន​ផ្នែកម្ហូបអាហារចំនួន 2500 ក្រុមហ៊ុនមកពី​បណ្តាល​ប្រទេសនានានៅជុំវិញពិភពលោក។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ​នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញ​អង្ករបាន​ចំនួន​ ៥៦៨ ៩១២តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​៣១ ​បានបរិមាណអង្ករចំនួន ១៥៤ ២៥៤ តោន គិតជាទឹកប្រាក់ចំនួន ១០៥.១២​ លានដុល្លារ ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៦២ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ៩៤.៩២ លានដុល្លារ ប្រទេសក្នុងអាស៊ានចំនួន ៥​ ប្រទេស​បានបរិមាណចំនួន  ២០៨ ៥៩៣ តោន​ គិតជាទឹកប្រាក់ចំនួន ៨៧.៣២ លានដុល្លារ និងទៅកាន់​គោល​ដៅ​ ២៤ ​ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញូហ្សេឡេន ​បានចំនួន​ ៤៣ ៩៤០ តោន គិតជាទឹកប្រាក់ចំនួន ៤០​​​​​​​​​​.០៧ លានដុល្លារ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម