សេដ្ឋកិច្ច
ថៃ កំពុងខ្វាយខ្វល់ បន្ទាប់ពីចិន ហាមឃាត់មិនឲ្យនាំចូលផ្លែមៀន
អគ្គនាយក អគ្គនាយកដ្ឋានកសិកម្ម (DOA) លោក Pichet Wiriyapaha បាននិយាយថា DOA បានរៀបចំកិច្ចពិភាក្សាជាមួយក្រុមហ៊ុននាំចេញផ្លែមៀនថៃចំនួន ៣៧ កាលពីម្សិលមិញ បន្ទាប់ពីប្រទេសចិនបានហាមឃាត់មិនកំណត់ពេល ចំពោះការនាំចូលផ្លែមៀនថៃ ដោយសារការចម្លងមេរោគជាមួយសត្វល្អិតចង្រៃ។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងដើម្បីប្រមូលមតិពីក្រុមហ៊ុននាំចេញថៃ អំពីការហាមឃាត់នេះ និងដំណោះស្រាយននា ព្រមទាំងការកែលម្អ ក៏ដូចជាដើម្បីសុំឲ្យចិនពិចារណាបន្ថែមទៀតផងដែរ។
មុននេះ រដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានជូនដំណឹងដល់ប្រទេសថៃ អំពីការចម្លងរោគជាមួយសត្វល្អិតចង្រៃ នៅក្នុងផ្លែមៀនដែលនាំចេញ។ ខ្លួនបានហាមឃាត់ផលិតផលពីរោងចក្រវេចខ្ចប់ចំនួន ៦៦ ដែលស្មើនឹង ៦៨ភាគរយ នៃការនាំចេញសរុបទៅកាន់ប្រទេសចិន។

DOA កំពុងចរចាជាមួយអាជ្ញាធរចិនលើបញ្ហានេះ ដើម្បីកំណត់ការខូចខាត ជុំវិញការផ្អាកនេះ។
កាលពីថ្ងៃទី១១ខែសីហា DOA បានប្រាប់ទៅអាជ្ញាធរចិនថា ប្រទេសថៃធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងចម្ការមៀន បង្កើនវិធានការត្រួតពិនិត្យសត្វល្អិតនៅតាមរោងចក្រវេចខ្ចប់ដោយបន្ថែមបុគ្គលិក និងបង្កើនភាពញឹកញាប់នៃការត្រួតពិនិត្យពី ៣ទៅ ៥ទៅ១០ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនមិនបានឆ្លើយតបទេ ហើយនៅតែបន្តផ្អាកទទួលយកផ្លែមៀនដែលមានការចម្លងមេរោគជាមួយសត្វល្អិតចង្រៃ។
ប្រទេសចិន ក៏បានស្នើផងដែរ ឲ្យថៃបង្កើតបញ្ជីដាច់ដោយឡែកពីគ្នា នៃក្រុមហ៊ុននាំចេញដែលមានបញ្ហាតិចតួច និងក្រុមហ៊ុននាំចេញដែលមានបញ្ហាច្រើន ដើម្បីសម្របសម្រួលការគ្រប់គ្រងហានិភ័យដោយប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai News
ចុចអាន៖ បង្ហើបរឿងថៃបិទច្រកមិនឲ្យខ្មែរនាំតាង៉ែនចូល ខ្លាចគ្មានកម្លាំងពលកម្មបេះតាង៉ែននៅថៃ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


