Connect with us

សេដ្ឋកិច្ច

​កម្ពុជា ​រកចំណូល​បាន​ជិត ​$៤០ ​លាន ​ពីការនាំចេញ​ផ្លែមៀនស្រស់ ​កើន​ជិត ២៣%​

បានផុស

នៅ

កម្ពុជា​រកប្រាក់ចំណូលបានជិត ៤០ លានដុល្លារ ​ពីការនាំចេញ​ផ្លែមៀនប៉ៃលិន​នៅក្នុងឆ្នាំ ២០២៥ ​កើនឡើង​ ២២,៨២% ​ប្រៀបធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន ​ដែលសម្រេចបានទំហំទឹកប្រាក់ ៣២ ​លានដុល្លារ។ នេះបើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៥ បរិមាណនៃការនាំចេញផ្លែមៀនស្រស់ សម្រេចបាន ៣២ ៩៦៣ តោន កើនឡើង ៣១,៣២% ធៀបនឹងឆ្នាំ ២០២៤។

ទិន្នផល ​និងទីផ្សារតម្លៃ​មៀនប៉ៃលិន​មានភាពល្អ​ប្រ​សើរ​​​​នៅឆ្នាំ ​២០២៥ ក្រុម​ហ៊ុន​ដែល​នាំចេញផ្លែមៀន​ទៅចិន​បាន​ចុះ​កិច្ច​សន្យា​ទិញពីកសិករក្នុងតម្លៃ ​៣០០០ រៀល ក្នុងមួយគីឡូក្រាម។​

​លោក​ សួន ជុំ ​អនុប្រធានសមាគមមៀនប៉ៃលិនមានប្រសាសន៍ថា ​កសិករ​អាច​លក់មៀនប៉ៃលិនទៅឱ្យក្រុមក្រុមហ៊ុន ​ក្នុងតម្លៃ ​៣០០០ រៀល ក្នុងមួយ​គីឡូ​ក្រាម ដែលលោក​អះ​អាង​ថា ​កសិករ​អាចទទួល​យកបាន ​ប្រសិនបើកសិករចេះថែទាំ​មៀនត្រូវ​តាមក្បួន​ខ្នាត​បច្ចេក​ទេស​នោះ​​​គឺ​កសិករ​នឹងអាចចំណេញ។ ​

​លោក ឌិត ​ទីណា ​រដ្ឋមន្ត្រីក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទ ​បានលើកឡើង ​នៅក្នុងរបាយការណ៍ថា ​នៅក្នុងឆ្នាំ ២០២៥ ​ការនាំចេញផលិតផលដំណាំ ​មានលក្ខណៈល្អប្រសើរ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤។​

​ផលិតកម្មស្រូវ ​អង្ករ ដំណាំរួមផ្សំ ​ឈើហូបផ្លែ ​បន្លែ ត្រី សាច់សត្វ​ មានលទ្ធភាពគ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់តម្រូវការ​ក្នុងស្រុក និងអាចធានបាននូវសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម