សេដ្ឋកិច្ច
កម្ពុជានាំចេញផ្លែមៀនប៉ៃលិន សម្រេចបានទឹកប្រាក់ជិត ២៤ លានដុល្លារ
កម្ពុជានាំចេញផ្លែមៀនស្រស់សម្រេចបានជិត ២ ម៉ឺនតោន នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ (មករា-ឧសភា) គិតជាទឹកប្រាក់ ២៣,៩២ លានដុល្លារ កើន ៨,១១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនប្រាប់កម្ពុជាថ្មីថា រដូវប្រមូលផលផ្លែមៀនប៉ៃលិនបានបញ្ចប់ហើយ ខណៈទិន្នផល និងទីផ្សារតម្លៃមានភាពល្អប្រសើរដែលក្រុមហ៊ុនបានចុះកិច្ចសន្យាទិញពីកសិករ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។
គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ ខេត្តប៉ៃលិននាំចេញផ្លែមៀនស្រស់ទៅចិនចំនួន ១៤ ២០៤ តោន។ ចិនជាទីផ្សារផ្លែមៀនធំជាងគេសម្រាប់កម្ពុជា។

លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ២៧ លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិន កើនឡើងជាង ៥០%៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


