សេដ្ឋកិច្ច
កម្ពុជានាំចេញផ្លែមៀន ១ ម៉ឺន ៦ ពាន់តោន នៅត្រីមាសទី១
នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញផ្លែមៀនប៉ៃលិន សម្រេចបានជិត ១ ម៉ឺន ៦ ពាន់តោន កើនឡើង ៣៦,១៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឆន សុខជា ម្ចាស់ចម្ការមៀនប៉ៃលិន នៅឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា តម្លៃផ្លែមៀនលក់ឱ្យក្រុមហ៊ុនចិនដែលនាំចេញបាន តម្លៃ ៣ ៥០០ រៀល ក្នុងមួយគីឡូក្រាមចាប់ពីដើមឆ្នាំ ២០២៥។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនប្រាប់កម្ពុជាថ្មីថា ក្រុមហ៊ុននាំចេញផ្លែមៀនប៉ៃលិន ទិញផ្លែមៀនពីកសិករក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម ខណៈការនាំចេញទៅចិនមានកំណើន។

លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅ ឆ្នាំ ២០២៤ កម្ពុជានាំចេញផ្លែមៀនសម្រេចបាននូវទំហំទឹកប្រាក់ប្រមាណ ២៨ លានដុល្លារ ពីការនាំចេញផ្លែមៀនស្រស់ កើនឡើងជាង ៥០% ធៀបនឹងឆ្នាំ ២០២៣៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


