ព័ត៌មានអន្ដរជាតិ
ជនស៊ីវិលជាង ១ ២០០នាក់ ស្លាប់និងរបួសក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និយាយថា មានជនស៊ីវិលជាង ១ ២០០ នាក់បានស្លាប់និងរបួស ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន កាលពីពីរសប្តាហ៍មុន។

ក្នុងនោះ រួមមានអ្នកស្លាប់យ៉ាងតិច៤០៦នាក់ និងរបួស៨០១នាក់។
ការិយាល័យនេះនិយាយថា អ្នករងរបួសភាគច្រើនត្រូវបានកត់ត្រានៅក្នុងតំបន់ Donetsk និង Luhansk ភាគខាងកើតប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះគឺជាការប៉ាន់ប្រមាណ ហើយ OHCHR ជឿថា តួលេខពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់។
គួរបញ្ជាក់ថា តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងសង្រ្គាម គឺពិបាកបញ្ជាក់ខ្លាំងណាស់ ជាពិសេសនៅក្នុងរយៈពេល ឬកន្លែងដែលអរិភាពខ្លាំងកំពុងកើតឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


