សេដ្ឋកិច្ច
ហាងឆេងមាសដាំក្បាលចុះ នៅថ្ងៃពុធនេះ
តម្លៃហាងឆេងមាសបានធ្លាក់ចុះនៅថ្ងៃពុធទី ២៩ មេសា ២០២៦ នេះ ដោយសារភាពតានតឹងជម្លោះមជ្ឈិមបូព៌ា ធ្វើឱ្យតម្លៃប្រេងកើនឡើង ខណៈអ្នកវិនិយោគកំពុងសម្លឹងមើលការសម្រេចចិត្តរបស់ធនាគារកណ្ដាលនៅសប្ដាហ៍នេះ។

គិតត្រឹមម៉ោង ៩ ព្រឹកនេះ ហាងឆេងមាសជួញដូរក្នុងតម្លៃ ៥៥១៨ ដុល្លារ ក្នុងមួយតម្លឹង ខណៈតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៥៥៨ ដុល្លារ ក្នុងមួយជី។
លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តម្លៃមាសបើកផ្សារមានការធ្លាក់ដោយសារភាពតានតឹងរវាងសហរដ្ឋអាមេរិក ជាមួយប្រទេសអ៊ីរ៉ង់។ ច្រកហ័រមូហ្ស ដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់បន្តបិទខ្ទប់។

លោក ឡុង សំណាង បញ្ជាក់ថា ប្រសិនបើអាមេរិកនៅតែបន្តគ្របដណ្ដប់ច្រកសមុទ្រហ័រមូស្ស ឬក៏មានបំណងវាយប្រហារអ៊ីរ៉ង់ទៀត តម្លៃមាសនឹងបន្តធ្លាក់ចុះទៀត ដោយសម្ពាធពីតម្លៃប្រេង និងទំនិញកើនឡើង ខណៈប្រាក់ដុល្លារនៅតែដើរតួនាទីសំខាន់៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


