សេដ្ឋកិច្ច
តម្លៃមាសបានធ្លាក់ចុះ នៅថ្ងៃអង្គារនេះ
តម្លៃហាងឆេងមាសបានធ្លាក់ចុះដល់ ៥៤៤៤ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃអង្គារនេះ ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងជាថ្មី ដែលជំរុញឱ្យតម្លៃប្រេងកើនឡើង។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា មិនមែនមានន័យថា តម្លៃប្រេងកើនឡើងតម្លៃមាសចុះនោះទេ ហើយក៏មិនមែនមានន័យថា ឱ្យតែតម្លៃប្រេងចុះ តម្លៃមាសឡើងដែរនោះទេ ពោលគឺដោយសារតែកត្តាប្រាក់ដុល្លារនៅខាងក្រោយ ប្រសិនបើគេមានតម្រូវការប្រាក់ដុល្លារយកទៅទិញប្រេងនោះតម្លៃហាងឆេងមាស នឹងមានការធ្លាក់ចុះ។
លោក ឡុង សំណាង បញ្ជាក់ថា នៅខណៈផ្សេងទៀត អាចនឹងមានបញ្ហាទាំងពីរស្របគ្នាតែម្ដង ឧទាហរណ៍ថា តម្លៃមាសក៏ចុះ តម្លៃប្រេងក៏ចុះនោះប្រហែលជាពាក់ព័ន្ធជាមួយកត្តាប្រាក់ដុល្លារតែមួយ ប៉ុន្តែប្រសិនបើតម្លៃប្រេងក៏កើនឡើង តម្លៃមាសក៏កើនឡើង ក៏ជាកត្តាដែលជះឥទ្ធិពលនៅលើប្រាក់ដុល្លារផងដែរ។

លោក ឡុង សំណាង យល់ឃើញថា៖ «ប្រសិនបើតម្លៃប្រេងអត់ចុះទេ រឿងដែលអាមេរិកត្រូវធ្វើគឺដំឡើងអត្រាការប្រាក់ ដើម្បីឱ្យតម្លៃលុយរបស់ខ្លួនថ្លៃ ទិញប្រេងបានច្រើន ព្រោះភាគរយច្រើនដែលយកប្រាក់ដុល្លារទៅទិញប្រេង អញ្ចឹងប្រសិនបើប្រាក់ដុល្លារធ្លាក់ថ្លៃ នោះនឹងធ្វើឱ្យកំណើននៃការទិញប្រេងហ្នឹង អស់លុយច្រើន ប៉ុន្តែបានបរិមាណប្រេងតិច ដែលនេះជាក្ដីបារម្ភរបស់ធនាគារកណ្ដាល ដែលគេមើលឃើញថា តើគួរដំឡើងអត្រាការប្រាក់ ឬទម្លាក់អត្រាការប្រាក់ ដើម្បីរក្សានូវតុល្យភាពតម្លៃផលិតផលក្នុងស្រុករបស់គេ»។
ទោះយ៉ាងណា ការដំឡើងអត្រាការប្រាក់មិនល្អសម្រាប់លោក ដូណាល់ ត្រាំ នោះទេ ដោយសារតែអាណត្តិរបស់លោក គឺទម្លាក់អត្រាការប្រាក់ដើម្បីទាក់ទាញការវិនិយោគនៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


