Connect with us

សេដ្ឋកិច្ច

បណ្ឌិតសេដ្ឋកិច្ច ៖ កត្តាបីជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជា កើនឡើងក្រោយកូវីដ-១៩

បានផុស

នៅ

កម្ពុជា បានគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បាន ១០០% ខណៈដែលការចាក់វ៉ាក់សាំងកូវីដ លើពលរដ្ឋបានប្រមាណជាង ៩០ភាគរយ នៅទូទាំងប្រទេស។ តាមរយៈការគ្រប់ជំងឺបានជោគជ័យនេះហើយ ដែលនាំឱ្យសេដ្ឋកិច្ចជាតិ ចាប់ផ្តើមមានសន្ទុះកើនឡើងវិញ ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​ នៅរាជ​បណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា វិស័យដែលដើរមុនគេក្រោយវិបត្តិកូវីដនេះ គឺវិស័យសេវាកម្មលក់រាយ។ លោកបន្តថា « ​ប្រជាពលរដ្ឋដែលមានជីវភាពទាប គឺគាត់ជាអ្នកលក់រាយ បានមានដំណើរការមកវិញ នេះគេហៅថា ការកសាងសេដ្ឋកិច្ចពីថ្នាក់ក្រោម មានន័យថា ប្រជាជនដែលមានចំណូលទាប ចាប់ផ្តើមរុនសន្ទុះសេដ្ឋកិច្ចមកវិញ»។

អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះ បន្ថែមថា ចំណុចដែលជំរុញសេដ្ឋកិច្ចមួយទៀត គឺការចាយវាយរបស់ប្រជាពលរដ្ឋ។​ លោកបណ្ឌិតពន្យល់ថា ដោយសារភាពសុទិដ្ឋិនិយមក្នុងបរិបទដែលស្បើយកូវីដនេះ ធ្វើឱ្យមនុស្សចាយវាយនូវថវិកាជាច្រើន ជាពិសេស ទៅលើសេវាកម្មនៅក្នុងស្រុក តាមរយៈការដើរកម្សាន្ត។

ជាមួយគ្នានេះ ការបើកឱ្យភ្ញៀវទេសចរបរទេសចូលមក គឺជាឱកាសថ្មីនៃការបង្ហូរចូលមូលធនពីខាងក្រៅប្រទេស។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ គូសបញ្ជាក់ថា«ភ្ញៀវបរទេសគាត់មក គឺគាត់កាន់លុយពីស្រុកគាត់ មកចាយនៅស្រុកយើង អ៊ីចឹងបើកឱ្យមានលំហូរទេសចរចូលមកកាន់តែច្រើន ក៏ជាចលករមួយជំរុញកំណើនសេដ្ឋកិច្ចដែរ»។

ប៉ុន្តែលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រាប់ឱ្យកម្ពុជា ត្រូវប្រយ័ត្នរឿងមួយគឺ ផលិតកម្មនៅក្នុងស្រុក ដើម្បីបំពេញតម្រូវការទេសចរ ដែលអាចនឹងធ្វើឱ្យមានអតិផរណានៅពេលខាងមុខ។ «ដូច្នេះយើងត្រូវតៀមខ្លួនជំរុញផលិតកម្មក្នុងស្រុកឱ្យច្រើន ដើម្បីឆ្លើយតបការលូតលាស់នៃសេដ្ឋកិច្ច។ បើមិនដូច្នោះទេ យើងនឹងទៅទិញពីបរទេសបន្ថែម។ ការទិញពីបរទេស​កាន់តែច្រើន គឺជាការបំប៉នសេដ្ឋកិច្ចបរទេស ជាជាងនៅក្នុងស្រុក»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥៧ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម