Connect with us

សេដ្ឋកិច្ច

បណ្ឌិត គី សេរីវឌ្ឍន៍៖ អតិផរណាលើស ៤ភាគរយ ទើបជាក្តីព្រួយបារម្ភ​សម្រាប់កម្ពុជា

បានផុស

នៅ

បើតាមធនាគារជាតិនៃកម្ពុជា នៅឆ្នាំ ២០២២ ប៉ាន់ស្មានថា អតិផរណានឹងកើនឡើង ៤% ដោយសារកំណើនថ្លៃនៃម្ហូបអាហារ ប្រេងឥន្ធនៈ (ឥទ្ធិពលពីសង្រ្គាមរុស្សី-អ៊ុយក្រែន) និងថ្លៃដឹកជញ្ជូន ស្របពេលដែលមានការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងកំណើននៃអតិផរណា ដែលធនាគារជាតិ ព្យាករណ៍នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​ នៅរាជ​បណ្ឌិតសភាកម្ពុជា ចាត់ទុកថា ការកើនឡើង៤ភាគរយនេះ គឺជាចំនួនខ្ពស់ហើយ។ ប៉ុន្តែការកើនឡើងនេះ ភាគច្រើននៅតំបន់ទីក្រុង ចំពោះអ្នកចាយវាយធំ មានរថយន្ត និងជីវភាពធូរធា។

លោកបណ្ឌិតបន្តថា« កម្រិតប៉ុណ្ណេះសម្រាប់កម្ពុជា មិនទាន់មានហានិភ័យទេ ខណៈដែលការរំពឹងទុកចំណូល​ជាមធ្យមកើនឡើង​ប្រមាណ ៤ភាគរយដូចគ្នា គ្រាន់តែមិនបានជួយឱ្យប្រាក់សន្សំយើងកើនតែប៉ុណ្ណោះ តែសេដ្ឋកិច្ចនៅតែមានកំណើនដដែល»។​

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា អ្វីដែលធ្វើឱ្យកម្ពុជា មានការព្រួយបារម្ភនោះ គឺនៅពេល​ដែលអតិផរណានេះ ធំជាងកំណើននៃប្រាក់ចំណូល។ លោកថា ប្រសិនបើអតិផរណាឡើងដល់ទៅ ៦%-៧% នោះនឹងក្លាយទៅជាហានិភ័យសម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានចំណូលថេរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា ការកើនឡើងអតិផរណាមានពីរចំណុច។ ចំណុចទី១ គឺការលូតលាស់នៃសេដ្ឋកិច្ចខ្លួនឯង ដែលធ្វើឱ្យតម្រូវការសរុបធំជាងការផ្គត់ផ្គង់សរុប។ លោកពន្យល់ថា «កាលណាសេដ្ឋកិច្ចបើកភ្លាម ផលិតកម្មមិនអាចដាំបានភ្លាមនោះទេ គឺត្រូវចាប់ផ្តើមរៀបចំផលិត តែអ្នកញ៉ាំកាលណាសេដ្ឋកិច្ចបើក ចង់ចំណាយភ្លាម ចង់ទទួលទានភ្លាម ចង់ទិញយកមកប្រើប្រាស់ភ្លាម ដូច្នេះក្នុងរយៈពេលខ្លីគម្លាតរវាងតម្រូវការសរុប និងការផ្គត់ផ្គង់សរុប ធ្វើឱ្យកើតមានអតិផរណាភ្លាម»។

ចំណុចទី២ អតិផរណា នឹងកើតឡើងដោយសារភាពមិនប្រាកដច្បាស់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ។ លោកបន្តថា ប្រេងឥន្ធនៈឡើងថ្លៃ មិនមែនប៉ះពាល់តែប្រទេសរុស្ស៊ីទេ គឺប៉ះពាល់ទូទាំងពិភពលោកទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម