សេដ្ឋកិច្ច
ការចំណាយរបស់កម្ពុជា លើការនាំចូលប្រេងកើនដល់ជិត ១ពាន់លានដុល្លារ
ប្រេងឥន្ធនៈ ដែលកម្ពុជា នាំចូលចាប់ពីខែ មករា ដល់ខែឧសភា ឆ្នាំ ២០២២ គិតជាតម្លៃថវិកាស្មើនឹង ៩៧១លានដុល្លារ កើនឡើង ៥៧.៣៦ភាគរយ។ តម្លៃនេះកើនឡើងចំនួន ៣៥៤លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចូលប្រេងសាំង មានតម្លៃជាង ៣៤១លានដុល្លារ កើនឡើង១០៣.១១% និងប្រេងម៉ាស៊ូតមានតម្លៃ ៦២៩លានដុល្លារ កើនឡើង ៤០.២០% បើធៀបនឹងកាលពីឆ្នាំមុន។
តម្លៃនៃការនាំចូលប្រេងឥន្ធនៈនៅរយៈពេល៥ខែ កើនឡើងរហូតដល់ជាង៥០ភាគរយនេះ គឺបណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិជាលំដាប់ បន្ទាប់ពីផ្ទុះសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។
បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ នាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា នៅពេលដែលទីផ្សារប្រេងអន្តរជាតិឡើងថ្លៃ នោះប្រេងលក់នៅកម្ពុជា ក៏ឡើងថ្លៃដូចគ្នា ព្រោះកម្ពុជា មិនទាន់អាចផលិតប្រេងសម្រាប់ប្រើប្រាស់ បានដោយខ្លួនឯងនោះទេ។ ទោះយ៉ាងណា មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា កម្ពុជាមិនទាន់ប្រឈមនឹងកង្វះខាត ប្រេងសម្រាប់ផ្គត់ផ្គង់ ក្នុងប្រទេសនៅឡើយ ដោយក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនឯកជន អនុវត្តយុទ្ធសាស្រ្តស្តុកប្រេង សម្រាប់ផ្គត់ផ្គង់ និងបម្រើការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ឱ្យបានយ៉ាងហោចណាស់២០ថ្ងៃ។
ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងសាំង មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា តម្លៃប្រេងសាំងលក់រាយតាមស្ថានីយ៍នានា គិតចាប់ពីថ្ងៃទី ២០ មិថុនា ដល់ថ្ងៃទី ៣០ខែ មិថុនានេះ មានតម្លៃ ៥៨០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតថ្លៃ ៦៣០០រៀលក្នុងមួយលីត្រ។ ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកលលោក៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


