សេដ្ឋកិច្ច
សម្តេចតេជោ៖ ការវិនិយោគកម្ពុជាកំពុងរីកចម្រើនខ្លាំង មានតម្រូវការធនធានមនុស្សក្នុងស្រុកខ្ពស់
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិនិយោគនៅក្នុងប្រទេសកាន់តែដើរតួនាទីធំឡើងៗ ជាក់ស្តែង ដូចជា ការអភិវឌ្ឍ បុរី ខុនដូ ដែលភាគច្រើនសាងសង់ដោយអ្នកវិនិយោគនៅក្នុងស្រុក។ សម្តេចថ្លែងបែបនេះ ក្នុងន័យ ចង់ឱ្យមានការបណ្តុះធនធានមនុស្សក្នុងស្រុកឱ្យមានសមត្ថភាពកាន់តែខ្លាំង ដើម្បីបំពេញតម្រូវការលើគ្រប់មុខជំនាញ។

សម្តេចមានប្រសាសន៍ដូច្នេះថា« ក្នុងសំណួររបស់អ្នកវិនិយោគបរទេស ពេលចូលមកវិនិយោគនៅកម្ពុជា តែងចោទសួរសំណួរដំបូងគេ គឺតើធនធានមនុស្សរបស់យើងដល់កម្រិតណា តើគេអាចរកមនុស្សធ្វើការក្នុងស្រុកបានទេ? គេមិនចង់រកជំនាញការឯកទេសពីខាងក្រៅមកធ្វើ ព្រោះកម្លាំងពលកម្មថ្លៃពេក គេចង់រកធនធានមនុស្សនៅក្នុងស្រុក ដែលទទួលបាននូវការបណ្តុះបណ្តាល ដូច្នេះហើយបានជាយើងជំរុញការបណ្តុះបណ្តាលដើម្បីទាក់ទាញការវិនិយោគពីខាងក្រៅ»។
សម្តេចថ្លែងបែបនេះ នៅក្នុងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបចំនួន ៦២៣នាក់ នាព្រឹកថ្ងៃទី ១៧ ខែសីហា៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


