Connect with us

សេដ្ឋកិច្ច

មីយ៉ាន់ម៉ា កើបលុយវាល់លានដុល្លារពីការលក់ឧស្ម័ន

បានផុស

នៅ

យោងតាមកាសែត Global New Light of Myanmar បានរាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាកើបលុយចំនួន ៨០០ លានដុល្លារពីការលក់ឧស្ម័នធម្មជាតិភាគច្រើនទៅកាន់ប្រទេសចិន និងប្រទេសថៃនៅចន្លោះខែមេសាដល់ខែកក្កដា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្មដែលគ្រប់គ្រងដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយថា ឧស្ម័នធម្មជាតិចំនួន ៧៧.៨៩ លានគីឡូលីត្រត្រូវបាននាំចេញតាមបំពង់បង្ហូរឧស្ម័នក្នុងរយៈពេល ៤ ខែ ដែលភាគច្រើនបានមកពីគម្រោងចំនួន ៤ គឺ គម្រោងខួងរ៉ែ Yadana, Yedagun, Shwe និង Zawtika ។

ចំណោមក្រុមហ៊ុនខួងរ៉ែទាំងបួនក្នុងនោះមាន ៣ ក្រុមហ៊ុនទៅហើយដូចជា Yadana, Yetagun និង Zawtika បានផលិត និងនាំចេញឧស្ម័នធម្មជាតិទៅក្រុមហ៊ុន PTT Exploration and Production Pcl (PTTEP) របស់ប្រទេសថៃ ខណៈមីយ៉ាន់ម៉ាមានប្រហែល ១៤ ភាគរយនៃតម្រូវការឧស្ម័នធម្មជាតិរបស់ប្រទេសថៃ ។

ចំណែកក្រុមហ៊ុនផលិតប្រេង Chevron Corp និង TotalEnergies ក្នុងខែមករាបានដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដោយលើកឡើងពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន ប៉ុន្តែក្រោយមកនៅខែ​ឧសភា ក្រុមហ៊ុន PTTEP ​បាន​ប្រកាស​នឹង​ទទួល​យក​ប្រតិបត្តិការលើគម្រោងខួងរ៉ែ Yadana ជំនួសក្រុមហ៊ុន TotalEnergies ដែលបានប្រកាសចាកចេញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ លោក ប្រាយុទ្ធ ចាន់អូចា គោរពការសម្រេចរបស់តុលាការធម្មនុញ្ញ និងទៅអង្គុយកន្លែងតំណែងចាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម