សេដ្ឋកិច្ច
ក្រុមប្រទេស G7 យល់ព្រម កំណត់តម្លៃប្រេងរុស្ស៊ី
សមាជិកនៃក្រុមប្រទេស G7 បានយល់ព្រម កំណត់តម្លៃប្រេងរបស់រុស្ស៊ី ក្នុងគោលបំណងដាក់ឥទ្ធិពលលើលទ្ធភាពរបស់ទីក្រុងមូស្គូ ក្នុងការផ្តល់ហិរញ្ញប្បទានសង្គ្រាមនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 បាននិយាយថា ការដាក់កម្រិតលើតម្លៃប្រេងឆៅ និងផលិតផលប្រេង ក៏នឹងជួយកាត់បន្ថយតម្លៃថាមពលពិភពលោកផងដែរ។ G7 និយាយថា “យើងនឹងបន្តឈរជាមួយអ៊ុយក្រែន ឲ្យបានយូរតាមដែលពួកគេត្រូវការ”។
នៅក្នុងកិច្ចប្រជុំតាមអនឡាញ បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុបាននិយាយថា ផែនការកំណត់តម្លៃប្រេងនេះ ត្រូវបានរចនាជាពិសេស ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី និងសមត្ថភាពរបស់ក្រុងមូស្គូក្នុងការផ្តល់មូលនិធិដល់សង្គ្រាម។ ពួកគេក៏បាននិយាយផងដែរថា ពួកគេចង់កាត់បន្ថយការខូចខាតសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះ ជាពិសេសលើប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។

ការដាក់កម្រិតតម្លៃលើប្រេងរុស្ស៊ីមានន័យថា ប្រទេសដែលចុះហត្ថលេខាលើគោលការណ៍នេះ នឹងត្រូវបានអនុញ្ញាតឲ្យទិញប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ដឹកជញ្ជូនតាមសមុទ្រដែលត្រូវបានលក់ក្នុងតម្លៃកំណត់ឬក្រោមតម្លៃកំណត់។
ទោះបីជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប រុស្ស៊ីអះអាងថា ខ្លួននឹងឈប់លក់ប្រេងទៅឲ្យប្រទេសដែលដាក់តម្លៃកំណត់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា “ក្រុមហ៊ុនដែលដាក់ការកំណត់តម្លៃ នឹងមិនស្ថិតក្នុងចំណោមអ្នកទទួលប្រេងរុស្ស៊ីទេ”។
គួរបញ្ជាក់ថា ក្រុមប្រទេស G7 មានដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន។ ក្រុមនេះគឺជាអង្គការមួយនៃប្រទេសសេដ្ឋកិច្ចជឿនលឿនធំជាងគេទាំងប្រាំពីររបស់ពិភពលោក ដែលគ្រប់គ្រងពាណិជ្ជកម្មសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


