ព័ត៌មានជាតិ
ស្រូវសហគមន៍កសិកម្មរំដួលសាមគ្គីមានជ័យម្លូព្រៃពីរ ទទួលតម្លៃរហូត១៥៥០រៀល
សហគមន៍កសិកម្មរំដួលសាមគ្គីមានជ័យម្លូព្រៃពីរ នៅស្រុកឆែប ខេត្តព្រះវិហារ កំពុងមមាញឹកលក់ស្រូវម្លិះក្រហម ឱ្យក្រុមហ៊ុន ខណៈតម្លៃបានប្រសើរជាងមុន បន្ទាប់ពីកសិករបានចុះកិច្ចសន្យារួចមក។
យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា សហគមន៍កសិកម្មរំដួលសាមគ្គីមានជ័យម្លូព្រៃពីរ បានច្រូតកាត់ និងលក់ស្រូវម្លិះក្រហម ជូនក្រុមហ៊ុន Signature of Asia ខណៈក្នុងឆ្នាំ ២០២០ នេះដែរ សហគមន៍ ក៏បានចុះកិច្ចសន្យាលក់ស្រូវសរីរាង្គជូនក្រុមហ៊ុនចំនួន ០២ គឺក្រុមហ៊ុន Golden Rice និងក្រុមហ៊ុន Signature of Asia។

តាមរបាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០នេះ សហគមន៍កសិកម្មរំដួលសាមគ្គីមានជ័យម្លូព្រៃពីរ ស្ថិតនៅឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ មានសមាជិកចំនួន ១១១ គ្រួសារ បានចុះកិច្ចសន្យារួមគ្នាផលិតស្រូវលក់ជូនក្រុមហ៊ុន Signature of Asia ក្នុងបរិមាណប្រមាណ ៣៨៩ ០៥៣គីឡូ ក្នុងនោះមាន(១).ស្រូវផ្ការំដួលស្ងួត ៨២ ៥០២គីឡូ (២). ស្រូវផ្កាម្លិះក្រហម ស្ងួត ១៣៥ ៦៥០គីឡូ និង(៣).ស្រូវសរ ស្ងួត ១៦៩ ៩០០គីឡូ។

សូមបញ្ចាក់ដែរថា តម្លៃស្រូវដែលក្រុមហ៊ុនផ្តល់ជូនសហគមន៍ រួមមាន៖ស្រូវផ្កាម្លិះក្រហម ស្ងួត លេខ១ មានតម្លៃ១៥៥០រៀលក្នុង១គីឡូក្រាម និងស្រូវផ្កាម្លិះក្រហម ស្ងួត លេខ២ មានតម្លៃ១៤៧០រៀល ក្នុង១គីឡូក្រាម ៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


