សេដ្ឋកិច្ច
សហព័ន្ធស្រូវអង្ករ៖ កម្ពុជា ទទួលបានចំណូលពីការនាំចេញស្រូវអង្ករជាង ៨៥០លានដុល្លារ
ការនាំចេញស្រូវអង្កររបស់កម្ពុជា រកចំណូលបានប្រមាណ ៨៥០លានដុល្លារ ពោលគឺកើនឡើង ១០ភាគរយ គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ ២០២២ ដោយការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាស មានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន គិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។

ចំណែកស្រូវបានចំនួន ២,៣៥៧,៦៧៤ តោន ដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួន ៥៦៣.៥៤ លានដុល្លារសហរដ្ឋអាមេរិក ត្រូវបាននាំចេញទៅប្រទេសវៀតណាម ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សម្រាប់ការនាំចេញអង្ករ រួមមាន ប្រភេទអង្ករក្រអូបប្រណិតចំនួន ៣៩% ឬ ១៧៧ ៤៨១តោន អង្ករសែនក្រអូបចំនួនជិត២៩% ឬ១២៨ ៧៥៣តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ ១២៣ ៣១៨តោន អង្ករចំហុយជាង ២% ឬ ១០ ៦៨០តោន អង្ករសរីរាង្គចំនួនជិត ២% ឬ ៨ ១០៦តោន។

របាយការណ៍បានឱ្យដឹងទៀតថា ការនាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩ ៣២៥តោន ទៅកាន់គោលដៅចំនួន៥៥ដែលក្នុងនោះ ប្រទេសចំនួន៩បានគ្របដណ្តប់លើទីផ្សារនាំចេញកម្ពុជាជាង ៨២% ដែលរួមមាន សាធារណៈរដ្ឋប្រជាមានិតចិន៤៤.០៩% ប្រទេសបារាំង១៤.៨៣% ប្រទេម៉ាឡេស៊ី ៥.៥៨% ប្រទេសហូឡង់ ៤.៦៥% ប្រទេសអ៊ីតាលី ២.៦៥% ប្រទេសហ្កាប៊ុង២.៦៣% ប្រទេសព្រុយណេ២.៤៤% ចក្រភពអង់គ្លេស ២.៤៥% និងប្រទេសអាល្លឺម៉ង់ ២.០៨%៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


